កីឡាករ Paolo Guerrero ប្រធាន​ក្រុម​ជម្រើស​ជាតិ​ប៉េរូ​ ត្រូវ​ពិន័យ​មិន​ឲ្យ​លេង​ក្នុង​ពាន​រង្វាន់ World Cup 2018 នៅ​ឆ្នាំ​ក្រោយ​​បន្ទាប់​ពី​ ធ្វើតេស្តឈាម​រក​សារធាតុ​កូកាអ៊ីន​ទទួល​បាន​លទ្ធផល​វិជ្ជមាន។

កីឡាករ​វ័យ​៣៣​ឆ្នាំ ​នឹង​ផ្អាក​មិន​ឲ្យ​លេង​បាល់​១២​ខែ​ បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​ធ្វើ​តេស្តឈាម​រក​សារធាតុ​ញៀន ​ក្នុង​ការ​ប្រកួត​ World Cup កាល​ពី​ខែ​តុលា ​ជាមួយ​ជម្រើស​ជាតិ​អាហ្សង់ទីន។ សេចក្តី​ថ្លែងការណ៍​របស់ ​FIFA​ បាន​និយាយ​ថា “គណៈកម្មការ​វិន័យ​របស់ ​FIFA​ បាន​សម្រេច​ចិត្ត​បន្ទាប់​ពី​រក​ឃើញ​ភស្តុតាង​ជាក់លាក់​នៃ​ករណី​នេះ​​ គឺ​យើង​នឹង​ពិន័យ​កីឡាករ​ជម្រើស​ជាតិ​ប៉េរូ​រយៈ​ពេល​មួយ​ឆ្នាំ”។

 

រយៈ​ពេល​មួយ​ឆ្នាំ​គឺ​កីឡាំករ​វ័យ​៣៣​ឆ្នាំ​នឹង​មិន​បាន​លេង​ក្នុង​ព្រឹត្តិការណ៍ ​World Cup នោះ​ទេ​ព្រោះ ការ​ប្រកួត​នៅ​សល់​ត្រឹម​៧​ខែ​ទៀត​ប៉ុណ្ណោះ។

ក្រុម​ជម្រើស​ជាតិ​ប៉េរូ​បាន​យក​ឈ្នះ​នូវែលសេឡង់​ទាំង​ពីរ​ជើង​ក្នុង​វគ្គ​ជម្រុះ​Paly-off ពាន​World Cup កក់​កៅអី​បាន​មួយ​ទៅ​ប្រទេស​រុស្សី​។​នេះ​គឺ​ជា​លើក​ដំបូង​ហើយ​សម្រាប់​ជម្រើស​ជាតិ​មក​ពី​អាមេរិក​ខាង​ត្បូង​ចាប់​តាំង​ពី​ឆ្នាំ​១៩៨២​មក។

អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​យក្ស​អាល្លឺម៉ង់​ ​Guerrero ពេល​នេះ​កំពុង​លេង​នៅ​ក្លឹប​ Flamengo របស់​ប្រេស៊ីល​ គឺ​ជា​កីឡាករ​សំខាន់​ម្នាក់​របស់​ជម្រើស​ជាតិ​ដោយ​រូប​គេ​លេង​បាន​៨៤​ប្រកួត​រក​គ្រាប់​បាល់​បាន​៣៣​គ្រាប់៕