ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានយកឈ្នះអាហ្សង់ទីន ដោយលទ្ធផល ៤ទល់នឹង៣ ក្នុងការប្រកួត FIFA World Cup 2018 វគ្គ១៦ក្រុមចុងក្រោយ នៅថ្ងៃសៅរ៍ ទី៣០ មិថុនា។
ក្នុងជំនួបនាកីឡដ្ឋាន Kazan Arena ៣គ្រាប់របស់ក្រុមពពកសរកបានដោយបាន Angel Di Maria, Mercado និង Sergio Aguero ដោយឡែក ៤គ្រាប់របស់ក្រុមមាន់គកបារាំងរកបានដោយ Antoine Griezmann, Pavad និង Kylian Mbappe ២គ្រាប់។
ក្រោយពីស៊ុតបាន២គ្រាប់កាលពីយប់មិញ ខ្សែប្រយុទ្ធ Kylian Mbappe បានបំបែកកំណត់ត្រាមួយប្រចាំព្រឹត្តិការណ៍ FIFA World Cup ពោលគឺជាយុវជនដំបូងគេបង្អស់ដែលស៊ុតបញ្ចូលទីបាន២គ្រាប់នៅក្នុងការប្រកួតវគ្គចាញ់ធ្លាក់ (Knock-out Stage) ចាប់តាំងពីជំនាន់វីរបុរសប្រេស៊ីល Pele នៅឆ្នាំ១៩៥៨មកម្ល៉េះ។
គួរបញ្ជាក់ថា បារាំងក្លាយជាក្រុមដំបូងគេបង្អស់ដែលកក់កៅអីនៅវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះអាហ្សង់ទីន៤ទល់នឹង៣។
ទស្សនាវីដេអូ៖