Adnan Januzaj ត្រូវ​បាន​គេ​ដឹង​ថា​បឹង​ត្រូវ​ចាក​ចេញ​ពី ​Man Utd ហើយ​ក្នុង​រដូវ​ក្ដៅ​នេះ​​ហើយ ​ក្លឹប​ដែល​ចង់​បាន​រូប​គេ​ទៅ​លេង​ខ្លាំង​នោះ​គឺ​ក្លឹប​ Celtic របស់​ស្កុតឡែន។

ខ្សែ​បម្រើ​ស្លាប​របស់​បែលហ្សិក​រូប​នេះ ​ធ្លាប់​ត្រូវ​បាន​គេ​រំពឹង​ថា​​ជា​កីឡាករ​វ័យ​ក្មេង​អាច​ក្លាយ​ជា​កំពូល​ Super Star អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ។ក្លឹប​នៅ​តែ​រង​ចាំ​មើល​ថ្វី​ជើង​ដែល​អាច​ក្លាយ​ជា​កីឡាករ​លំដាប់​ World Class ប៉ុន្តែ​ការ​រំពឹង​ទុក​នេះ​មិន​បាន​សម្រេច​ឡើយ។

រូប​គេ​បាន​ចំណាយ​ពេល​មួយ​រដូវ​កាល​លេង​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​នៅ​ Sunderland ប៉ុន្តែ​បន្ទាប់​ពី​ក្រុម​របស់​លោក Devid Moyes​ ត្រូវ​បាន​កាត់​ចេញ​ពី Premier League ហើយ​រូប​គេ​ក៏​គ្មាន​បំណង​ចាក​ត្រឡប់​មក​វិញ​ដែរ។ ដូច្នេះ​​ក្លឹប​ជើង​ឯក​ស្កុតឡែន​ Celtic ចាប់​អារម្មណ៍​ចង់​បាន​ និង​ស៊ីញេ​កុង​ត្រា​យក​ក្នុង​រដូវ​កាល​ថ្មី​ជិត​ឈាន​មក​ដល់​នេះ​តែ​ម្ដង។

ក្រៅ​ពី​ក្លឹប​ខាង​លើ Leicester City, Leeds United និង Aston Villa ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​បាន​ដែរ​ ខណៈ​ក្លឹប​អេស្ប៉ាញ Real Sociedad ​ជឿ​ថា​ពួក​គេ​អាច​ប្រជែង​យក​បាន​​តែ​យ៉ាង​ណា ​​Celtic ស្ថិត​ក្នុង​ការ​នាំ​មុខ​គេ​លើ​រឿង​​នេះ៕