បន្ទាប់ពី Pierre-Emerick Aubameyang មកចូលរួមជាមួយក្រុមកាំភ្លើងធំ Arsenal កាលពីល្ងាចម្សិលមិញ ប៉ុន្មានម៉ោងក្រោយមកខ្សែប្រយុទ្ធ Chelsea កីឡាករ Michy Batshuayi បានចុះកុងត្រាទៅលេងនៅ Dortmund ។
ព័ត៌មានទាក់ទង៖ ផ្លូវការ៖ ARSENAL ទិញ AUBAMEYANG ពី DORTMUND ជោគជ័យហើយ
ខ្សែប្រយុទ្ធបែលហ្សិកទៅចូលរួមជាមួយក្លឹបអាល្លឺម៉ង់គឺជាផ្នែកមួយនាំកិច្ចព្រមព្រៀងទុកផ្លូវសម្រាប់ Chelsea នាំ Olivier Giroud ពី Arsenal ដែលជាកិច្ចព្រមព្រៀងដូរចុះដូរឡើងដែល Arsenal នោះខ្សែប្រយុទ្ធជម្រើសជាតិហ្គាបុងមក Emirates Stadium។
ដំបូងឡើយ Chelsea ទិញ Batshuayi ពី Marseille ក្នុងតម្លៃ៣៣លានផោនក្នុងរដូវក្ដៅ២០១៦ ហើយរូបគេរកបាន៧គ្រាប់ក្នុង Premier League ក្រោយចូលលេងបាន៣២ប្រកួត។ បន្ទាប់ពី Arsenal ប្រកាសពីការចុះកុងត្រាយក Aubameyang ក្នុងតម្លៃបំបែកកំណត់ត្រាក្លឹប Dortmund បានរកអ្នកជំនួសភ្លាមៗគឺខ្សែប្រយុទ្ធកណ្ដាលរូបនេះឯង។
🤝 BVB leiht Michy #Batshuayi bis Saisonende vom @ChelseaFC aus!
Alle Infos: https://t.co/WUplWHl5b4 pic.twitter.com/za5nQaT2dT
— Borussia Dortmund (@BVB) January 31, 2018
Batshuayi ចាកចេញពីសណ្ឋាគាររបស់ក្លឹបកាលពីថ្ងៃអង្គា ខណៈ Chelsea បានអនុញ្ញាតឲ្យកីឡាករវ័យ២៤ឆ្នាំធ្វើដំណើរទៅក្រៅប្រទេសដើម្បីធ្វើកិច្ចព្រមព្រៀងជាមួយ Dortmund ខណៈកិច្ចព្រមព្រៀងនេះមានតម្លៃផ្ដាច់កុងត្រាបន្ទាប់ពីស្ថិតក្នុងលក្ខខ័ណ្ឌខ្ចីជើង៦ខែដំបូង៕