យោងតាមរបាយការណ៍នៅអង់គ្លេសបានចេញផ្សាយថា ខ្សែបម្រើជម្រើសជាតិប្រេស៊ីល Fred នឹងធ្វើតេស្តសុខភាពនៅសប្ដាហ៍ក្រោយដើម្បីត្រៀមចូលរួមជាមួយក្រុមបិសាចក្រហម Manchester United។

កីឡាករវ័យ២៥ឆ្នាំរូបនេះបានចរចាជាមួយក្រុមរបស់លោក Jose Mourinho តាំងពីក្រោយពេលដំណើរការផ្ទេរទៅ Manchester City បានបរាជ័យក្នុងខែមករាឆ្នាំ២០១៨។

ក្លិបយក្សអ៊ុយក្រែន Shakhtar Donetsk ទារថ្លៃបឋម៤៣លានផោន តែមានលក្ខខណ្ឌលើកទឹកចិត្តបន្ថែមដែលអាចឈានដល់៥២.២លានផោន បើសិនជា Fred ផ្ទេរមកកាន់ទឹកដី Old Trafford បានសម្រេចមែន៕