ក្រុមបាល់ទាត់ម្ចាស់ផ្ទះរុស្ស៊ី បានយកឈ្នះក្រុមជម្រើសជាតិញ៉ូហ្សេឡេន ក្នុងលទ្ធផល២ទល់០ នៅយប់ថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ម្សិលមិញនេះក្នុងជំនួបបើកឆាកពានរង្វាន់ 2017 FIFA Confederations Cup លើទីលានកីឡដ្ឋានKrestovsky Stadium ក្នុងទីក្រុងSaint Petersburg ក្រោមក្រសែភ្នែកទស្សនិកជនប្រមាណជាង៥ម៉ឺននាក់។
[youtube id=”jYEGzFYSZnI”]
ពានរង្វាន់ 2017 FIFA Confederations Cup មានក្រុមចូលរួមតែចំនួន៨ប៉ុណ្ណោះ ដែលក្រុមទាំងអស់សុទ្ធតែជាជើងឯកប្រចាំទ្វីបនីមួយៗ បូកទាំងរុស្ស៊ី ជាម្ចាស់ផ្ទះហើយក្រុមទាំងអស់បែងចែកជា២ពូលផ្សេងគ្នា។ ពូល A មានក្រុមរុស្ស៊ី (ម្ចាស់ផ្ទះ 2018 FIFA World Cup), ព័រទុយហ្គាល់ (ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2016), ម៉ិចស៊ីកូ (ជើងឯកទ្វីបអាមេរិកខាងជើង 2015 CONCACAF Cup)និង ញូហ្សឡេន (ជើងឯកទ្វីបអូសេអានី 2016 OFC Nations Cup)ហើយពូល C មានកាម៉េរ៉ូន (ជើងឯកទ្វីបអាហ្វ្រិក 2017 Africa Cup of Nation), ឈីលី (ជើងឯកទ្វីបអាមេរិកខាងជើង2015 Copa América, អូស្រ្តាលី(ជើងឯកទ្វីបអាស៊ី 2015 AFC Asian Cup), អាល្លឺម៉ង់ (ម្ចាស់ជើងឯកពានរង្វាន់2014 FIFA World Cup)។
សម្រាប់កម្មវិធីប្រកួតនៅយប់ថ្ងៃអាទិត្យនេះក្រុមព័រទុយហ្គាល់ ជួបក្រុមម៉ិចស៊ីកូ នៅវេលាម៉ោង១០យប់៕