ក្នុងការអបអរសាទរនៃការបន្តកុងត្រាថ្មីនៅ Real Madrid កាលឆ្នាំ២០២៣, Marco Asensio បានប្រឈមមុខជាមួយនឹងអ្នកយកព័ត៌មាននៅកីឡដ្ឋាន Estadio Santiago Bernabeu ហើយរូបគេបដិសេធក្នុងការឆ្ពោះទៅការឈ្នះពាន Ballon d’Or។
ក្នុងកម្មវិធីនេះកីឡាករវ័យក្មេងរបស់ Real Madrid បាននិយាយ៖” ទទួលបានការសរសើរពី Ronaldo គឺជាការរីករាយណាស់ទៅហើយសម្រាប់ខ្ញុំប៉ុន្តែខ្ញុំមិនដែលគិតពីការឈ្នះពាន Ballon D’or នោះទេដោយសារតែខ្ញុំនៅក្មេងហើយអ្វីៗនឹងកើតឡើងនៅពេលវាកើតឡើង។”
Real Madrid ពិតជារីករាយជាមួយកីឡាករដោយសារការបន្តកុងត្រា៦ឆ្នាំបន្ថែមទៀតគឺជាចំនួនដ៏ច្រើនលើសមិត្តរួមក្រុម។
” វាពិតជាសារៈសំខាន់ណាស់សម្រាប់ខ្ញុំ។ ការបន្តកុងត្រាថ្មីជាមួយក្លឹបដ៏ថំបំផុតក្នុងពិភពលោកគឺជាធនធានដែលមានតម្លៃពិត។ កាលពីរដូវកាលគឺជាឆ្នាំដ៏អស្ចារ្យគឺជាកន្លែងដែលខ្ញុំលូតលាស់ខ្លាំងបំផុត”។