Mauro Icardi និងPaulo Dybala គឺជាកីឡាករ២នាក់កំពុងបង្ហាញទម្រង់លេងល្អក្នុងក្របខ័ណ្ឌ Serie A ប៉ុន្តែពួកគេទាំងពីរពិបាកជ្រៀតចូលក្នុងជម្រើសជាតិ។ ពេលនេះអ្វីៗបានដឹងកាន់តែច្បាស់ ខណៈគ្រូបង្វឹកលោកអាហ្សង់ទីនលោក Jorge Sampaoli ថាពិបាកក្នុងការនាំពួកគេទៅលេងនៅ World Cup ណាស់។
លោកបាននិយាយក្នុងសន្និសីទកាសែតថា៖” វាមានភាពស្មុគស្មាញសម្រាប់ Dybala ដើម្បីទទួលឱកាសលេងក្នុងប្រព័ន្ធរបស់ពួកយើង។ យើងមិនអាចពង្រឹងទម្រង់លេងរបស់គាត់ ហើយយើងក៏បានវិភាគដល់កីឡាកររបស់យើងទាំងអស់ផងដែរគឺល្អជាង Paulo ឬក៏អាចនិយាយបានថាឲ្យ Paulo បង្ហាញទម្រង់លេងល្អជាងនេះសិន”។
“ស្ថានភាពរបស់ Icardi ដូចទៅនឹង Dybala ដែរ។ ការបង្ហាញទម្រង់លេងរបស់គាត់ជាមួយ Inter Milan ហើយយកមកប្រើប្រាស់ជាមួយអាហ្សង់ទីនបានមិនល្អនោះទេ។ ខ្ញុំបានពិចារណាហើយក៏គិតថា យើងត្រូវធ្វើការឲ្យបានល្អជាងនេះ ប៉ុន្តែយើងគ្មានគ្រប់គ្រាន់ទេ។ ប្រហែលជាពេលវេលាសម្របខ្លួនរបស់គាត់ខ្លីពេក”។
និយាយពី Icardi ក្នុងរដូវកាលនេះ រកបានគ្រាប់បាល់២២គ្រាប់ក្នុង Serie A រដូវកាលនេះរួមទាំង៤គ្រាប់ក្នុងមួយប្រកួតទល់នឹង Sampdoria ខណៈដែល Dybala ក៏រកបានមិនតិចដែរ១៧គ្រាប់ហើយ៕