ក្លឹបបាល់ទាត់ Paris saint-Germain នឹងធ្វើការទាក់ទងយកខ្សែបម្រើកណ្ដាល Real Madrid កីឡាករ Casemiro ទៅជំនួសកីឡាករចាស់ៗដែលប្រុងនឹងចេញពីក្លឹប។
តាមប្រភព AS ក្លឹបជើងឯក Ligue 1 ចង់បានកីឡាកររូបនេះទៅបន្ថែមក្នុងតំបន់បម្រើរបស់ខ្លួននៅរដូវកាលក្រោយ ខណៈដែលខ្សែបម្រើវ័យចាស់ Thiago Motta មានវ័យដល់ទៅ៣៤ឆ្នាំហើយប្រុងចាកចេញពីក្លឹបទៅហើយនោះ។
ខ្សែបម្រើប្រេស៊ីល Casemiro គឺជាជម្រើសល្អបំផុតដែលអាចទៅជំនួសខណៈដែលរូបគេក្លាយជាតួសំខាន់ក្នុងតំបន់កណ្ដាលរបស់ក្រុមស្ដេចសក្នុងរយៈពេល២ទៅ៣ឆ្នាំចុងក្រោយនេះ។ចាំមើលថាតើ Real Madrid ព្រមលក់អត់!