ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ ត្រូវបានគេដឹងថាជាកំពូលអ្នកបញ្ចប់ទី ប៉ុន្តែលើសពីនេះរូបគេ ក៏ជាអ្នកបញ្ជូនបាល់ឲ្យមិត្តរួមក្រុមរកគ្រាប់បាល់បានដែរ។ តាមពិតទៅ! ក្នុង Champions League គ្មានកីឡាករណាម្នាក់ Assist ឲ្យមិត្តរួមក្រុមច្រើនជាងគាត់ឡើយ។
Cristiano Ronaldo មិនត្រឹមតែជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុង Champions League នោះទេហើយគាត់ក៏ជាអ្នកបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានច្រើនជាងគេបំផុតផងដែរក្នុងរយៈពេល១០រដូវកាលចុងក្រោយ ដោយលើស Lionel Messi, Dani Alves ឬ Mesut Ozil, ដែលល្បីថាជាកីឡាករមានគុណភាពកំពូលក្នុងការបញ្ជូនបាល់ផងនោះ។
កីឡាករវ័យ៣២ឆ្នាំ បញ្ជូនបាល់ឲ្យមិត្តរួមក្រុម២៧ដងក្នុងរយៈពេល១០រដូវកាល ខណៈ Messi បាន២៤ដង Ozil ២៣ដងនិង Alves បាន២២ដង។ ក្រឡេកទៅកាន់កីឡាករបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានច្រើនដែរនោះគឺ Xavi Hernandez បាន២១ដង និង Iniesta ២០ដង។
27 – Cristiano Ronaldo has provided more assists than any other player in #UCL in the last 10 seasons. Generous. pic.twitter.com/9QzxKckH4K
— OptaJose (@OptaJose) November 21, 2017
ចំណែកដៃគូប្រយុទ្ធរបស់ CR7 កីឡាករ Karim Benzema បាន២០ដងដែរ។ ក្រោយបង្ហាញទម្រង់លេងពិបាកភ្នែកមើលនៅក្នុងពាន La liga, Ronaldo រក្សាបានទម្រង់លេងនៅ Champions League ក្រោយរកបាន២គ្រាប់ទល់នឹង APOEL។ ទាត់បញ្ចូលទី២គ្រាប់ និងបញ្ជូនបាល់ឲ្យ Benzema មួយគឺជាស្ថិតិធ្វើឲ្យកីឡាករកូន៤នាក់ម្នាក់នេះ ក្លាយជាកំពូល Goal-Assist ក្នុងតំបន់អឺរ៉ុប៕