អតីត​ខ្សែ​បម្រើ​ក្រុម​កាំភ្លើងធំ ​Arsenal កីឡាករ​ Thomas Rosicky បាន​សម្រេច​ចិត្ត​ព្យួរស្បែកជើង​បាល់​ទាត់​ហើយ​ ​ចាប់​​ពី​ពាក់​កណ្ដាល​រដូវ​កាល​២០១៧-២០១៨​នេះ​ត​ទៅ។

កីឡាករ​​ Dortmundអំឡូង​ឆ្នាំ ២០០១-២០០៦ វ័យ​៣៧​ឆ្នាំ​​រូប​នេះ​ បាន​និយាយ​ពី​ការ​សម្រេច​ចិត្ត​បញ្ចប់​អាជីព​បាល់​ទាត់​នេះ​ក្នុង​សន្និសីទ​កាសែត​​មួយ​នៅ​ថ្ងៃ​ទី​២០​ធ្នូ​ឆ្នាំ ២០១៧​នេះ​។ “​បន្ទាប់​ពី​សម្រេច​ចិត្ត​យ៉ាង​ប្រុងប្រយ័ត្ន​ ខ្ញុំ​ជឿ​ថា​រាង​កាយ​របស់​ខ្ញុំ​ មិន​អាច​រៀប​ចំ​សម្រាប់​ការ​ប្រកួត​បាល់​ទាត់​តទៅ​ទៀត​បាន​ទេ​ ។​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​  Sparta ដែល​បាន​លើក​ដំឡើង​ខ្ញុំ​ឲ្យ​ក្លាយ​ជា​កីឡាករ​បាល់​ទាត់​អាជីព​តាំង​ពីរ​ដំបូង​ រហូត​ដល់​កន្លែង​ខ្ញុំ​ចូល​និវត្តន៍ ​​ហើយ​ធ្លាប់​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចាក​ចេញ​ពី​លេង​នៅ​កន្លែង​ដែល​ខ្ញុំ​ស្រឡាញ់​បំផុត“។

 

Rosicky គឺ​ជា​កីឡាករ​មាន​ដើម​កំណើត​នៅ​ក្លឹប ​Sparta នេះ​តែ​ម្ដង ​ដោយ​បាន​​ចាក​ចេញ​ពី​ CKD Kompresory Praga មក​ចូល​រួម​តាំង​ពី​ឆ្នាំ​១៩៨៨​ហើយ​រូប​គេ​បាន​ក្លាយ​ជា​កីឡាករ​សំខាន់របស់​ក្លឹប​ចាប់​ពី​ឆ្នាំ ១៩៩៨​ដល់​២០០១​ដោយ​បាន​ជួយ​ក្លឹប​ឈ្នះ​លីក​កំពូល​សាធារណរដ្ឋ​ឆេក​៣​ដង។ ​បន្ទាប់​មក​ចូល​រួម​ជាមួយ​Dortmund ឈ្នះ​ជើង​ឯក​អាល្លឺម៉ង់​ក្នុង​ឆ្នាំ ២០០២​ហើយ​ចាក​ចេញ​​ទៅ​លេង​នៅ​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ឡុង​ដុង Arsenal ក្នុង​ឆ្នាំ ២០១៦។

រូប​គេ​ចំណាយ​ពេល​១០​ឆ្នាំ​ជាមួយ​កាំភ្លើង​ធំ​ហើយ​ឈ្នះ​ពាន ​​​AF Cup ២​ដង។​ បន្ទាប់​មក​រូប​គេ​ក៏​បាន​ត្រឡប់​មក​ Sparta វិញ​កាល​ពី​២​ឆ្នាំ​មុន​ ដោយ​បង្ហាញ​ខ្លួន​បាន​១២​ប្រកួត​រក​បាន​មួយ​គ្រាប់​។បើ​និយាយ​ពី​លេង​ក្នុង​ជម្រើស​ជាតិ​វិញ​ ធ្លាប់​បង្ហាញ​ខ្លួន​ឲ្យ​ឆែក​បាន​១០៥​ប្រកួត​រក​បាន​២៣​គ្រាប់ផង​ដែរ៕