គ្រូបង្វឹកក្រុមបិសាចក្រហមលោក Jose Mourinho បាននិយាយពីការមានឈ្មោះឡើងវិញ ក្នុងបញ្ជីកីឡាករត្រូវលេងនៅពាន Carabao Cup ជាមួយនឹង Bristol City នៅយប់ថ្ងៃពុធនេះ។
កីឡាករជម្រើសជាតិអាមិននៀ បានចូលលេងជម្រើសដំបូង១០ប្រកួតដំបូងក្នុងរដូវកាលនេះនៅ Premier League ហើយកីឡាករផ្ទាល់ក្លាយជាកម្លាំងសំខាន់របស់លោក Jose ផងដែរ។ប៉ុន្តែការចូលលេងត្រឹម១៩នាទីអំឡុងថ្ងៃទី៩វិច្ឆិកា ជាមួយនឹងក្រុម Brighton មករូបគេមិនមានឈ្មោះក្នុងបញ្ជីត្រូវលេងទៀតនោះទេ។
បើតាមប្រភពមួយចំនួន Mkhitaryan និង Jose Mourinho មានការខ្វែងគំនិតគ្នាអំឡុងប្រជុំសិក្សាវិភាគការប្រកួតក្នុងវីដេអូ។ ប្រភពដទៃទៀតថារូបកំពុងមានទំនាក់ទំនងផ្ទេរចេញពីMan Utd ទៅលេងនៅ Inter ព្រមទាំងអតីតក្លឹបDortmund ផងដែរ។
ប៉ុន្តែតាមសម្ដីរបស់គ្រូបង្វឹកលោក Jose Mourinho ប្រធានក្រុមជម្រើសជាតិអាមិននៀនឹងអាចមានឈ្មោះវិញក្នុងពានCarabao Cup ទល់នឹងក្លឹបលេងនៅក្របខណ្ឌ Championship, Bristol City។
“ យើងត្រូវការការប្រកួតមួយដ៏ល្អ ប៉ុន្តែខ្ញុំនឹងធ្វើការផ្លាស់ប្ដូរតិចតួចហើយ Miki ក៏ជាប់ទាក់ទងដែរ។ ក្នុងពេលនេះយើងដាក់ឲ្យ Mata, Lingard, Rushford, Martial, Lukakuហើយ Zlatan នឹងបម្រុងឬក៏អាចឲ្យ Martial ឬ Rushford បម្រុងម្នាក់លេងម្នាក់”។
“ គ្មានចន្លោះសម្រាប់កីឡាករគ្រប់គ្នានោះទេ ពីព្រោះយើងត្រូវការតុល្យភាពក្នុងតំបន់បម្រុងដូចគ្នា។ ខ្ញុំនឹងប្ដូរការប្រកួតតិចតួច មិនច្រើននោះទេ ពីព្រោះ Brtistol គឺជាក្រុមដែលខ្លាំងជាងគេនៅ Championship ហើយសម្រាប់ខ្ញុំ Championship បច្ចុប្បន្នមិនដូច Championship កាលពី៥ទៅ១០ឆ្នាំមុននោះទេ”៕