បន្ទាប់ពី FIFA បានបដិសេធមិនឲ្យក្លឹប Leicester city ទទួលយក Adrian Silva ពីក្លឹប Sporting Lisbon ក្នុងថ្ងៃបិទទីផ្សាកីឡាករ នៅពេលនេះត្រូវបានទម្លាយហើយគឺ ខាងក្លឹបទាំងពីរបានបញ្ជូនឯកសារនៃការផ្ទេរយឺត១៤វិនាទី។
ក្រុមកញ្ជ្រោងខៀវ Leicester City បានយល់ព្រមលក្ខខណ្ឌគ្រប់យ៉ាង ជាមួយកីឡាករ Silva ក្នុងថ្ងៃបិទទ្វារទីផ្សាកីឡាករបន្ទាប់ពី Danny Drinkwater ចេញទៅលេងនៅChelsea ។ ទោះបីជាយ៉ាងនេះក្ដី! ប្រភព FIFA បាននិយាយថា ឯកសារព្រមព្រៀងរវាង Leicester City និង Sporting Lisbon តម្លៃ២២លានផោន បានទៅដល់ ប្រព័ន្ធកុំព្យូទ័ររបស់ FIFA យឺត១៤វិនាទីក្នុងការកំណត់នាទីចុងក្រោយនៃទីផ្សាកីឡាករ។
ពេលនេះក្លឹបទាំងពីរកំពុងស្វែងរកដំណោះស្រាយទៅនឹងស្ថានភាពនេះ ខណៈ FIFA កំពុងរៀបចំការសម្រេចចិត្តទទួលយកឬក៏អត់។ អតីតម្ចាស់ជើងឯក Premier League បានដាក់ឯកសារបណ្ដឹងតបហើយ Silva និយាយថា គាត់នឹងព្រមប្រឈមជាមួយបញ្ហាឡើងតុលាការរបស់តុលាការអាជ្ញាកណ្ដាលរបស់ FIFA។
បែបណាក្ដី! ប្រសិនបើ តុលាការវិន័យបដិសេធការចុះឈ្មោះផ្ទេរនេះ Silva នឹងត្រឡប់ទៅលេងនៅព័រទុយហ្គាល់វិញ ហើយ Leicester City គ៏មិនបាច់ចំណាយលុយឲ្យគាត់ដែរ៕