លោក Arsen Wenger បាននិយាយថាកីឡាករនាំលេងរបស់ ជម្រើសជាតិអង់គ្លេស នឹងមិនអនុញ្ញាតិឲ្យចាកចេញពី Arsenal នោះទេ ទោះបីជា Chelsea បង្ហាញការចង់បានខ្លាំងដល់ថ្នាក់ណាក៏ដោយ។
តោខៀវបានដាក់សំណើដេញថ្លៃយកខ្សែបម្រើរូបនេះរួចទៅហើយ ក្នុងតម្លៃ២៥លានផោន ប៉ុន្តែកាំភ្លើងធំបដិសេធ។ កីឡាករនៅសល់កុងត្រា១២ខែទៀតប៉ុណ្ណោះនៅ កីឡដ្ឋាន Emirates ដែលនេះមានន័យកីឡាករអាចចាកចេញនៅរដូវកាលក្រោយបាន។
ទោះបីជាប្រឈមជាមួយនឹងការបាត់បង់ Alex Oxlade-Chamberlain ដោយគ្មានតម្លៃខ្លួន Wenger បានបញ្ជាក់ថា អតីតកីឡាកររបស់ Southamton រូបនេះ មិនចាកចេញទៅណាទេ។ លើសពីនេះគ្រូបង្វឹកសញ្ជាតិបារាំងជឿថាខ្សែបម្រើនាំលេងម្នាក់នេះនឹងក្លាយជាកូនសោរសំខាន់បំផុតរបស់ជម្រើសជាតិអង់គ្លេស។
លោក Wenger បាននិយាយក្នុងគេហទំព័រ Daily Mail ថា៖” បាទ! គាត់កំពុងនៅទីនេះ (Arsenal) ដោយសារតែខ្ញុំដំឡើងគាត់ឲ្យនៅកម្រិតខ្ពស់ក្រុម គាត់នឹងក្លាយជាកីឡាករល្អបំផុត។ ខ្ញុំនឹងធ្វើឲ្យគាត់ក្លាយជាកីឡាករម្នាក់ របស់អង់គ្លេសដែលនរណាៗនឹងមើលគាត់លេងក្នុងរយៈពេល២ឆ្នាំទៅមុខទៀត”៕