មិន​ត្រឹម​តែ​Real Madrid ម្នាក់ឯង​នោះទេ ​ដែល​កំពុង​តាម​ដានទម្រង់​លេង​របស់ ​Timo Wener ហើយ​បើ​តាម​ប្រភព​ពី​ Manchester Evening News, ក្រុម ​Man City របស់​លោក Guardiola ក៏​បាន​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាល្លឺម៉ង់​រូប​នេះ​ផង​ដែរ។

Real Madrid គឺ​ជា​ក្លឹប​ដែល​ទាក់ទង​និង​តាម​ដាន​ទម្រង់​លេង​របស់​ Timo Werner មុន​គេ ​ហើយ​ពួក​គេ​សង្ឃឹម​ថា​នឹង​ទិញ​បាន​នៅ​ខែមករា​ខាង​មុខ​នេះ។​ប៉ុន្តែ​ស្ដេច​នឹង​មាន​គូប្រជែង​ខ្លាំង​មួយ​ទៀត​​ដែល​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ក្លឹប​ RB Leipzing រូប​នេះ​ដែរ​គឺ​គ្មាន​ក្លឹប​ណាមួយ​​ក្រៅ​ពី ​Man City នោះ​ទេ។

ពេល​នេះ​កីឡាករ​ទើប​ល្បី​បាន​១​ឆ្នាំ​រូប​នេះ ​ក្លាយ​ជា​ទ្រព្វសម្បតិ្ត​ដែល​គេ​ចង់​បាន​ខ្លាំង​បំផុត។ កីឡាករ​វ័យ​២១​ឆ្នាំ​កំពុង​ស្ថិត​ក្នុង​រ៉ាដា​របស់​ក្លឹប​ធំ​ៗ​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ក្នុង​ខែ​មករា​ខាង​មុខ។ Liverpool តាម​ចែចង់​ប្រហាក់​ប្រហែល​នឹង​ Real Madrid ដែរ​ប៉ុន្តែ​ចុង​ក្រោយ​នេះ​គឺ ​Man City ក៏​បាន​ចូលរួម​ដេញ​ថ្លៃ​បន្ថែម​ទៀត។

[youtube id=”WOHlmAVvLo0″]

បើ​តាម​ប្រភព ​Manchester Evening News, ក្រុម​សំពៅ​ខៀវ​កំពុង​ពិចារណា​ទិញ​យក​នៅ​ខែ​មករា​ដូច​គ្នា​​ ហើយ​ពួក​គេ​ក៏​មិន​បណ្ដោយ​ឲ្យ​បាត់​បង់​ខ្សែ​ប្រយុទ្ធ​ទើប​ឡើង​ជើង​រូប​នេះ​ទៅ​ក្លឹប​ដទៃ​នោះ​ដែរ។ ពី​ដំបូង Real Madrid ចង់​បាន ​Timo Werner មក​ជំនួស​ Karim Benzema ពេល​របួស​​នឹង​ជំនួស​ពេល​ប្រកួត​ជាមួយ​ក្រុម​មួយ​ចំនួន​ ប៉ុន្តែ​យើង​មិន​ទាន់​ដឹង​ថា​ស្ដេច​ស​ដែល​ជា​ក្រុម​មហាសេដ្ឋី​ពិភពលោក​នេះ​ឲ្យ​តម្លៃ​ខ្លួន​ប៉ុន្មានន​នោះ​ទេ៕