អតីត​ប្រធាន​ក្រុម​Manchester United កីឡាករ​ Wayne Rooney បាន​ពន្យល់​ពី​ការ​ចាក​ចេញ​ពី ​Old Trafford ទៅ​លេង​នៅ ​Everton ដោយ​សារ​រូបគេ​មិន​ចង់​អង្គុយ​មើល​គេ​លេង​ទាំង​ខ្លួន​មាន​សមត្ថភាព​ពេញ​លេញ។

បន្ទាប់​ពី​ចំណាយ​ពេល​១៣​ឆ្នាំ​ជាមួយ​Man Utd, Rooney ក៏​ត្រឡប់​ទៅ​លេង​នៅ​ក្លឹប​កាល​ពី​យុវជន​របស់​ខ្លួន​ដោយ​គ្មាន​តម្លៃ​ខ្លួន​ហើយ​ក្លឹប​Everton ក៏​បាន​ប្រកាស​ជា​ផ្លូវ​ការ​ពី​ការ​ចូល​រួម​ពិសេស​មាន​ការ​ធ្វើ​សន្និសីទ​កាសែត​កាសែត​ពី​លោក  Ronald Koeman ។

ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​មែន​ទែន​ ដែល​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​បាន​ចូល​លេង​ត្រឹម​តែ​១០​ប្រកួត​ប៉ុណ្ណោះ​កាល​ពី​រដូវ​កាល​មុន​ហើយ​ក៏​ជា​រដូវ​កាល​ចុង​ក្រោយ​ផង​ដែរ​នៅ ​Manchester។ តែ​ពេល​នេះ​កីឡាករ​វ័យ​៣១​ឆ្នាំ​បាន​បង្ហាញ​ពី​មូល​ហេតុ​ចាក​ចេញ​ដូច្នេះ៖” ខ្ញុំ​មិន​ដែល​បាត់​បង់​ការ​ស្រឡាញ់​ពី​ Man Utd នោះ​ទេ​ ខ្ញុំ​ពិត​ជា​រីករាយ​ជាមួយ​ពេលវេលា​នៅ​ទី​នោះ​​ ប៉ុន្តែ​ត្រូវ​ការ​លេង​ច្រើន​ប្រកួត ហើយ​ខ្ញុំ​មិន​បាន​សឹង​តែ​មួយ​រដូវ​កាល​ទៅ​ហើយ។

ខ្ញុំ​ដឹង​ថា​ខ្ញុំ​លេង​បាន​​ល្អ​នៅ​ឡើយ ពេល​ណា​ដែល​ខ្ញុំ​លេង​បាន​ជាប់​លាប់​។​ ខ្ញុំ​បាន​និយាយ​ទៅ​កាន់ ​Jose Mourinho ហើយ​ពេល​នេះ​ជា​ពេល​ដ៏​ត្រឹម​ត្រូវ​ដើម្បី​ចាក​ចេញ​ហើយ​ទៅ​លេង​នៅ​កន្លែង​ផ្សេង​ទៀត។

អ្នក​កាសែត​បាន​បន្ត​សួរ​ថា​តើ​នេះ​ជា​មូល​ហេតុ​តែ​មួយ​ដែល​លោក​ចាក​ចេញ​ហើយ​មាន​សំណើ​ជា​ច្រើន​ចង់​ឲ្យ​លោ​ទៅ​ដែរ​ឬ​ទេ? “ តាម​ពិត​ទៅ​! មាន​ជម្រើស​ផ្សេង​ទៀត​​នៅ​ទី​នោះ​ប៉ុន្តែ​ ម្ដង​នោះ​ខ្ញុំ​ដឹង​ថា​ Ronal Koeman ចង់​បាន​ខ្ញុំ​ត្រឡប់​ទៅ​វិញ​ ហើយ​​នេះ​ជា​កន្លែង​តែ​មួយ​គត់​ដែល​ខ្ញុំ​លេង​បាល់​ដំបូង​”Rooey បាន​បន្ត។

វា​ពិត​ជា​គួរឲ្យ​ធុញ​ទ្រាន់​ណាស់​ ស្ទើរ​តែ​មួយ​អាជីព​របស់​ខ្ញុំ​ដែល​ខ្ញុំ​លេង​ពេញ​ៗ​ហើយ​នេះ​ជា​លើក​ដំបូង​​ដែល​ខ្ញុំ​មិន​បាន​លេង​ច្រើន​​ហើយ​ត្រូវ​អង្គុយ​កៅអី​បម្រុង។ វា​មិន​សម​ខ្ញុំ​ជា​អ្នក​អង្គុយ​ទេ​ ខ្ញុំ​ជា​អ្នក​លេង​បាន​ត្រូវ”

 

ប្រភព៖  Manchester Evening News