ក្លឹប​បិសាច​ក្រហម​មាន​ទំនុក​ចិត្ត​ថា​ពួក​គេ​អាច​នឹង​ទិញ​បាន​ Ivan Perisic ក្នុង​សប្ដាហ៍​នេះ​ៗ​ ​បើ​តាម​ប្រភព​ គេហទំព័រ​អង់គ្លេស​ The Independent។

Perisic ទាត់​បញ្ជូល​ទី​បាន​២០​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ឲ្យ​ Inter Milan បាន​៧៩​ប្រកួត​ ចាប់​តាំង​ពី​មក​ចូល​រួម​ក្លឹប​អ៊ីតាលី​មួយ​នេះ​កាល​ពី​ឆ្នាំ ២០១៥ ​ប៉ុន្តែ​កីឡាំករ​វ័យ​២៨​ឆ្នាំ​ ត្រូវ​បាន​គេ​ជឿ​ថា​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ ​ក្នុង​ការ​ផ្ទេរ​ទៅ​លេង​នៅ​  Old Trafford ក្នុង​រដូវកាល​២០១៧/១៨។

កាសែត​ខាង​លើ​និយាយ​ថា​ United មាន​ទំនុក​ចិត្ត​ក្នុង​ការនាំ​យក​កីឡាករ​សញ្ជាតិ​ក្រូអាត​ក្នុង​តម្លៃ​៤៥​ទៅ​៥០​លាន​ផោន​ក្នុង​សប្ដាហ៍​នេះ​ ទោះ​បី​ជា ​Inter មាន​បំណង​រក្សា​ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ខ្លួន​ក៏​ដោយ។ គេ​ថែម​ទាំង​ដឹង​ទៀត​ថា​ Perisic មាន​យល់​ព្រម​កិច្ច​ព្រមព្រៀង​ផ្ទាល់ខ្លួន​ជាមួយ​ បិសាច​ក្រហម​ក្នុង​រដូវក្ដៅ​នេះ​។

Inter នៅ​ស្ទាក់ស្ទើរ​មិន​ចង់​លក់​កីឡាករ​ក្នុង​តម្លៃ​៥០​លាន​ផោន​ខណៈ​កីឡាករ​រូប​នេះ​ស្ថិត​ក្រោម​ការ​ចង់​បាន​របស់​លោក​ Jose Mourinho ជា​ច្រើន​ខែ​រួច​មក​ហើយ។ កាល​ពី​ចុង​សប្ដាហ៍​នេះ​ Perisic បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ Man Utd បង្ហើ​ក្ដី​សង្ឃឹម​ខ្លះ​ៗ​ក្រោយ​ពេល​ផុស​រូប​ភាព​នៅ​ព្រឡាន​យន្តហោះ និង​សរសេរ​ស្តេតធស​ថា​” មិន​ទាន់​ដឹង​ថា​ត្រូវ​ទៅ​កន្លែង​ណា“៕​