កាលពីម្សិលមិញ យោងតាមការប្រកាសជាផ្លូវការរបស់ FIFA បានចេញផ្សាយថា សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ត្រូវបានប្រកាសថា នឹងរួមគ្នាធ្វើជាម្ចាស់ផ្ទះWorld Cup នៅឆ្នាំ២០២៦ ខាងមុខនេះ។
សហព័ន្ធបាល់ទាត់ពិភពលោក បានប្រកាសថាសំឡេងឆ្នោតនៃការដេញថ្លៃរួមរបស់ប្រទេសទាំងបីខាងលើបានទទួលបានរហូតដល់ ១៣៤ សំឡេង ខណៈប្រទេសម៉ារ៉ុកដែលជាគូប្រជែងដេញថ្លៃ បានទទួលសំឡេងត្រឹម ៦៥។
សូមបញ្ជាក់ផងដែរថា World Cup ២០១៨ នឹងត្រូវធ្វើឡើងនៅរុស្ស៊ី ខណៈប្រទេសកាតានឹងធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំមួយនេះនៅ ៤ ឆ្នាំបន្ទាប់។