បាល់ទាត់៖ ក្លឹប​ជើង​ឯក ​​Premier League ឆ្នាំ ២០១៧​ Chelsea កំពុង​តែ​ស្វែង​រក​ជម្រើស​ដំបូង​របស់​ខ្លួន​ល្អ​ឥត​ខ្ចោះ​ សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី​ ហើយ​អ្វី​ដែល​គ្រូ​បង្វឹក​ក្លឹប​មួយ​នេះ​ចង់​បាន​បំផុត​គឺ​ខ្សែ​ការពារ​ជម្រើស​ជាតិ​អ៊ីតាលី ​Leonardo Bonucci ក្នុង​តម្លៃ​៤៨​លាន​ផោន​។

Bonucci បាន​ក្លាយ​ជា​ខ្សែ​ការពារ​មាន​សក្ដានុពល​បំផុត​ក្នុង​ពិភពលោក​​ ក្នុង​ការ​ចំណាយ​ពេល​៧​ឆ្នាំ​នៅ​ទឹក​ដី​ Torin របស់ ​Juventus ប៉ុន្តែ​កីឡាករ​វ័យ​៣០​ឆ្នាំ​​មាន​ទំនាក់ទំនង​ក្នុង​ការ​ផ្ទេរ​ទៅ​លេង​នៅ​ Premier League ក្នុង​រដូវ​កាល​២០១៧/១៨។

Chelsea​ចង់​បាន​Leonardo Bonucci ក្នុង​តម្លៃ​៤៨​លាន​ផោន​ហើយ​ថែម​ Nemanja Maticម្នាក់​ទៀត

លោក  Antonio Conte ​បាន​ត្រៀម​ខ្លួន​រួច​ហើយ ​ក្នុង​ដាក់​សំណើ​យក​កីឡាករ​រូប​នេះ ​ក្នុង​តម្លៃ​៤៨​លាន​ផោន​ហើយ​ថែម​ខ្សែ​បម្រើ​ Nemanja Matic ​ម្នាក់​ពី​លើក​ទៀត​ដើម្បី​ធ្វើ​ឲ្យ​ណា​ឲ្យ ​Juventus ព្រម​លក់។

Bonucci និង​លោក Massimilano Allegri ​មាន​ទំនាក់​ទំនង​មិន​សូវ​ល្អ​នឹង​គ្នា​ទេ ​ក្នុង​រយៈ​កាល​ចុង​ក្រោយ​ ហើយ​គ្រូ​បង្វឹក​ក្លឹប​មួយ​នេះ​អាច​នឹង​លក់​ខ្សែ​ការពារ​ជម្រើស​ជាតិ​អ៊ីតាលី​ក្នុង​រដូវ​ដោះដូរ​កីឡាំករ​ដែល​ជិត​នឹង​ឈាន​មក​ដល់​ឆាប់ៗ៕