Cristiano Ronaldo សប្បាយចិត្តនៅ Real Madrid ហើយគាត់នឹងមិនស្វែងរកផ្លូវចាកចេញទេនៅក្នុង ប៉ុន្មានថ្ងៃខាងមុខនេះ បើយោងតាមការអះអាងរបស់លោក Zinedine Zidane ។
ពាក្យចចាមរ៉ាមបានលេចលឺកន្លងមកប៉ុន្មានថ្ងៃនេះ ដែលទាក់ទងនឹងអ្នកឈ្នះពាន Ballon d’Or ប្រាំដងជាប់ៗគ្នា ជាមួយនឹងការផ្លាស់ប្តូរដ៏យឺតយ៉ាវមួយបន្ទាប់ពីត្រូវបានផាកពិន័យមិនអោយចូលរួមការប្រកួត ចំនួនប្រាំខាងមុខ ព្រោះគាត់បានច្រានលោកអាជ្ញាកណ្តាលក្នុងការប្រកួត Spanish Super Cup ។ អ្វីដែលកើតឡើងមក នេះអុចអាលម្តងទៀតជាមួយនឹងទំនាក់ទំនងមិនល្អជាមួយនឹងអាជ្ញាធរបាល់ទាត់អេស្ប៉ាញ និងសារព៌តមានក្នុងការគេចវេសពីការបង់ពន្ធក្នុងខែមិថុនា។
ខ្សែប្រយុទ្ធជនជាតិ ប៉ទុយហ្គាល់ រូបនេះត្រូវបានគេនិយាយពាក់ព័ន្ធនឹងការត្រឡប់ទៅក្លឹបបីសាចក្រហម Manchester United វិញក្នុងដើមរដូវក្តៅនេះ ហើយថាគាត់អស់ចិត្តជាមួយនឹងអេស្ប៉ាញទៀតផង ប៉ុន្តែត្រូវបានមន្ត្រី Real Madrid បញ្ចុះបញ្ចូលវីញ។
នៅក្នុងដើមខែតុលាការនេះ Cristiano Ronaldo បានពន្យល់ថា៖ ខ្ញុំមិនដែលមានបញ្ហាជាមួយ អង់គ្លេសទេ ដូច្នេះហើយខ្ញុំចង់ទៅអង់គ្លេសវិញ។
នៅប៉ុន្មានថ្ងៃបន្ទាប់មក គឺនៅថ្ងៃពុធ របាយការណ៍មួយរបស់ EI Pais អះអាងថា Ronaldo អាចចាប់ផ្តើមរកការចាកចេញពីទីក្រុងអេស្ប៉ាញ មុនថ្ងៃកំណត់ចាកចេញ តែ Zidane ច្រានចោលចំពោះសេចក្តីអះអាងនេះទៅវិញ។
នៅក្នុងសន្និសិទការសែតមុនការប្រគួត ជាមួយនឹង Valencia ក្នុងថ្ងៃអាទិត្យនេះ លោកគ្រូបង្វឹកជនជាតិបារាំងរូបនេះ បាននិយាយថា៖ Cristiano Ronaldo គឺនៅទីនេះ ហើយគាត់នឹងមិនចាកចេញទៅក្លឹបណាមួយនោះទេ។ ខ្ញុំមិនចង់បាត់បង់ Cristiano Ronaldo ពីក្លឹបទេ។ ទីនេះជាក្លឹប ជាក្រុម និងទីក្រុងរបស់គាត់។ គាត់សប្បាយចិត្តនឹងអ្វីដែលគាត់មាននៅទីនេះ។ វាគ្មានអ្វីគួរឲ្យសង្ស័យនោះឡើយ។
ទោះបីជា Cristiano Ronaldo ប្តូរគំនិត គ្រូបង្វឹកជនជាតិបារាំងរូបនេះ បាននិយាយថា៖ ខ្ញុំមិននិយាយពីរឿងប្រាក់នៅទីនេះទេ។ វាជារឿងរបស់ Ronaldo និងក្លឹប មិនមែនរឿងខ្ញុំទេ។
ទោះជាយ៉ាងណាក៏ដោយ Ronaldo រកប្រាក់ចំនូលបាន £365,000 មួយអាទិត្យ។ ចំនួនទឹកប្រាក់ដ៏សន្ធឹកសន្ធាប់នេះ ត្រូវបាន Neymar ស៊ីដាច់ ព្រោះ Neymar ត្រូវបានគេស្គាល់ថា ជាកីឡាកររកប្រាក់ចំនូលបានច្រើនបំផុត ខណៈដែល Barcelona បានផ្តល់ប្រាក់ខែដល់ Lionel Messi នូវចំនួនលើសពី Ronaldo ទៅទៀត។
ប្រភព៖ Metro