គ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិក លោក Roberto Martinez បាននិយាយថាថាខ្សែបម្រើ Kevin De Bruyne គឺជា “អ្នកដឹកនាំ” ដ៏សំខាន់នៅក្នុងក្រុមជម្រើសជាតិ។
បុរសជនជាតិអេស្ប៉ាញបានលើកឡើងថា នៅក្នុងក្រុមជម្រើសជាតិ De Bruyne គឺជាអ្នកនាំលេងតាំងពីក្រោមរហូតដល់តំបន់ប្រយុទ្ធ។ ការណ៍នេះ ធ្វើឲ្យខ្សែបម្រើប្រយុទ្ធ ជាកីឡាករដែលមាន “ឥទ្ធិពល” និង ជា “អ្នកដឹកនាំ” ក្នុងក្រុម។ តួនាទីដ៏សំខាន់ក្នុងក្រុមជម្រើសជាតិរបស់ De Bruyne ច្រើនត្រូវបានមជ្ឈដ្ឋានជាច្រើនមើលរំលង។
គួរបញ្ជាក់ថា ក្រុមរហស្សនាមបិសាចក្រហមនឹងត្រូវមានភារកិច្ចធ្ងន់នៅវគ្គ១/៤ ក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 ដោយពួកគេត្រូវជួបជាមួយក្រុមជើងឯក៥សម័យ ប្រេស៊ីល។