វីរបុរសក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល Rivaldo បានលើកឡើងថា Neymar នឹងមិនអាចឈ្នះពានរង្វាន់សំខាន់ៗអ្វីឡើយបូករួមទាំង UEFA Champions League ប្រសិនបើបន្តនៅ Paris saint Germain។

សមាជិកដែលជួយឲ្យក្រុមសាំបាឈ្នះពាន World Cup ឆ្នាំ២០០២ បានបន្ថែមថា៖ “ប្រសិន Neymar មិន​ចេញ​ពី PSG ទេ គេ​នឹង​មិន​ឈ្នះ​ពាន​សំខាន់​ៗ​ទេ។ ជា​ពិសេស Champions League ដែល​ជា​ពាន​ប្រជែងសំខាន់​ជាង​គេ។ លីគ​នៅ​បារាំង​នៅ​មាន​កម្រិត​ទាប​ណាស់ បើ​ប្រៀប​​ទៅ​នឹង​លីគ​​ប្រទេស​អេស្ប៉ាញ​និង​អង់គ្លេស ហើយ​គេ​លេង​នៅ​ក្លឹប​ដែល​គ្មាន​ប្រវត្តិ​អស្ចារ្យ​ទៀត”។

កាលពីពេលថ្មីៗនេះ Neymar កំពុង​មាន​ការ​ទាក់ទង​​​ពី Real Madrid​ និង Manchester United ខណៈអ្នកចាត់ការ Zinedine Zidane បាន​បង្ហាញ​ទស្សនៈ​របស់​ខ្លួន​ថា Neymar អាច​លេង​ត្រូវ​គ្នា​ល្អ​ជាមួយ Cristiano Ronaldo ថែមទៀតផង។