Manchester United បាន​ប្រកាស​ក្នុង​គេហទំព័រ​ផ្លូវ​ការ​របស់​ខ្លួន​ថា ​បាន​យល់​ព្រម​កិច្ច​ព្រមព្រៀង​ក្នុង​ការ​ចុះ​កុង​ត្រា​យក​កំពូល​ខ្សែ​ប្រយុទ្ធ​ Romelu Lukaku ពី​ក្លឹប ​Everton ក្នុង​កុង​ត្រា​៥​ឆ្នាំ​ជាមួយ​នឹង​ជម្រើស​បន្ត​ថែម​ទៀត។

កីឡាករ​វ័យ​២៤​ឆ្នាំ​ជម្រើស​ជាតិ​បែលហ្សិក​ នឹង​ចូល​រួម​ជាមួយ​មិត្ត​រួម​ក្រុម​ថ្មី​ក្នុង​ទី​ក្រុង​ឡូសអង់ជឺឡេស​ក្នុង​ការ​ប្រកួត​មិត្តភាព ​Pre-Season។​ អំឡុង​កាន់​ប៊ិច​ស៊ីញេ​កុង​ត្រា​ អតីត​កីឡាករ ​Chelsea ​រូប​នេះ​បាន​និយាយ​ថា​៖” ខ្ញុំ​សូម​អរគុណ​ចំពោះ​ Everton និង​អ្នក​គាំទ្រ​ក្នុង​រយៈ​ពេល​៤​រដូវ​កាល​កន្លង​មក​។ ​ខ្ញុំ​បាន​បង្កើត​មិត្តភ័ក្ដិ​​ដ៏​អស្ចារ្យ​ហើយ​យើង​ក៏​បាន​ចែក​ចាយ​នូវ​រឿ​អស្ចារ្យ​ជា​ច្រើន​ផង​ដែរ។ពេល​ដែល​ Manchester United និង​លោក Jose Mourinho មក​គោះទ្វារ​ផ្ទះ​របស់​ខ្ញុំ​វា​គឺ​ជា​ឱកាស​មួយ​ក្នុង​ឆាក​ជីវិត​ដែល​ខ្ញុំ​មិន​អាច​បដិសេធ​បាន​។”

ផ្លូវ​ការ​! Lukaku ចុះ​កុង​ត្រា​ជាមួយ​Man Utd ក្នុង​តម្លៃ​ខ្លួន​៧៥​លាន​ផោន​

“ អ្នក​បាន​ឃើញ​ការ​ប្រយុទ្ធ​ ការ​ពុះ​ពារ​និង​ស្មារតី​​ក្នុង​ក្រុម​នេះ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​Europa League ​ហើយ​ខ្ញុំ​ចង់​ក្លាយ​ជា​ផ្នែក​មួយ​របស់​វា​។​ខ្ញុំ​មិន​អាច​រក​ចាំ​បាន​ឡើយ​ក្នុង​ការ​ធ្វើ​ការ​នៅ​ពី​មុខ​អ្នក​គាំទ្រ​៧៥០០០​នាក់​នៅ​​Old Trafford ​ប៉ុន្តែ​មុន​ឈាន​ដល់​ចំណុច​នេះ​ ការ​ប្រកួត​មុន​បើក​រដូវ​កាល​គឺ​ជា​កន្លែង​ដែល​ត្រូវ​ធ្វើ​ការ​ធ្ងន់​ស្វែង​រក​កន្លែង​ហ្វឹក​ហាត់​ជា​ដំបូង​សិន”។

ចំណែក​លោក​ Jose Mourinho វិញ​បាន​និយាយ​ថា​៖” Romelu គឺ​ពិត​ជា​សាក​សម​ជាមួយ​ Manchester United ពី​ធម្មជាតិ​ គាត់​មាន​បុគ្គលិកលក្ខណៈ​ដ៏​ធំ​ និង​ជា​កីឡាករ​ល្អ​ម្នាក់​។ យើង​អាច​និយាយ​បាន​ថា​ គាត់​ចង់​អភិវឌ្ឍន៍​អាជីព​របស់​គាត់​ក្នុង​ក្លឹប​ធំ​។ គាត់​នឹង​ក្លាយ​ជា​ការ​បន្ថែម​ដ៏​អស្ចារ្យ​ទៅ​ក្នុង​ក្រុម ​ហើយ​ខ្ញុំ​ដឹង​ថា​ ពួក​គេ​នឹង​ស្វាគមន៍​គាត់​។​ខ្ញុំ​ពិត​ជា​ចង់​ធ្វើ​ការ​ជាមួយ​គាត់​ម្ដង​ទៀត។”

ប្រភពៈ ផេកផ្លូវការរបស់ Manchester United