ក្រុមកំពូលតារាង La liga, Barcelona នឹងបញ្ចប់ក្នុងឆ្នាំ២០១៧ជាក្លឹបតែមួយគត់ក្នុងលីកកំពូលទាំង៥ ដែលមិនរបូតគ្រាប់បាល់ពិន័យ១១ម៉ែត្រឆ្នាំ២០១៧នេះ។
គ្មានក្លឹបណាមួយនៅប្រទេសអេស្ប៉ាញ បារាំង អង់គ្លេស អ៊ីតាលី និងអាល្លឺម៉ង់ដែលអាចសម្រេចស្នាដៃ ដូចក្រុមរបស់លោក Ernesto Valverde ក្នុងឆ្នាំនេះនោះទេ។ Marc-Andre Ter Stegen ពិតជាធ្វើបានល្អក្នុងរដូវកាលនេះ ជាមួយនឹងថ្វីដៃចាប់បាល់ ពិសេសបាល់១១ម៉ែត្រ។
Bayern concede their first BL penalty this season. Barça are now the only team in Europe’s top-5 leagues without conceding one (league only)
— Gracenote Live (@GracenoteLive) April 22, 2017
មូលហេតុដែលក្រុមមួយនេះ មិនរបូតគ្រាប់បាល់ដោយបាល់១១ម៉ែត្រ គឺទម្រង់លេងវាយសម្រុក និងប្រយុទ្ធខ្លាំងដែលពួកគេលេងភាគច្រើននៅនឹងមុខទីគូប្រកួត ហើយកម្រឲ្យក្រុមគូរប្រកួតលេងនៅនឹងមុខទី ក៏ដូចជាវាយសម្រុកក្នុងតំបន់គ្រោះថ្នាក់នោះក្នុងទីរបស់ខ្លួននោះដែរ។
ចំណែកឆ្នាំ ២០១៧នេះសម្រាប់ Real Madrid មិនអាចរក្សាកំណត់ត្រានេះបានទេ ដោយពួកគេបានរបូតគ្រាប់បាល់១១ម៉ែត្រនេះដល់ទៅ២ដង៕