កីឡាពិភពលោក

បាល់ទាត់៖Real Madrid ចង់​បាន​លុយ​៦៤​លាន​ផោន​ពី​Man Utd ​បើចង់បាន Jame Rdriguez

បាល់ទាត់៖Real Madrid ចង់​បាន​លុយ​៦៤​លាន​ផោន​ពី​Man Utd ​បើចង់បាន Jame Rdriguez

Real Madrid បាន​ដាក់​តម្លៃ​ខ្លួន​James ៦៤​លាន​ផោន​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​ភាគី​Man Utd ដែល​មាន​ព័ត៌មាន​ថា​ចង់​បាន​ខ្សែ​បម្រើ​រូប​នេះ​ទៅ​លេង​នៅ​កីឡដ្ឋាន Old Trafford ។ ខ្សែ​ប្រយុទ្ធ​លេង​ក្នុង​ជម្រើស​​ជាតិ​កូឡុំប៊ី​បាន​បង្ហាញ​កាយវិការ​ហាក់​បី​ដូច​ជា​ចង់​ចាក​ចេញ​ពី​Real Madrid បន្ទាប់​ពី​ត្រូវ​ប្ដូរ​ចេញ​ក្រោយ​Real Madrid ឈ្នះ​៤​ទល់​១។ Marca បាន​បញ្ជាក់​ថា​ Real Madrid បាន​ប្រាប់​ទៅ​​Man Utd ថា​ពយគ​គេ​អាច​ទិញ​ Rodriguez ក្នុង​តម្លៃ​៦៤​លាន​ផោន។ កីឡាករ​វ័យ​២៥​ឆ្នាំ​ចង់​លេង​ឲ្យ​បាន​ច្រើន​ជាប់​លាប់​ខណៈ​ពេល​បច្ចុប្បន្ន​នេះ​រូប​គេ​ពិបាក​ប្រជែង​ជម្រើស​​ដំបូង​នេះ​ខ្លាំង​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Zidane។ Real បាន​រៀប​ចំ​ឲ្យ​James ដើរ​ចេញ​ហើយ​ប៉ុន្តែ​នឹង​មិន​អនុញ្ញាតិ​ឲ្យ​គាត់​ចាកចេញ​ដោយ​ក្លឹប​ត្រូវ​ខាត​ដើម​នោះ​ទេ។ អតីត​កីឡាករ​Monaco រូប​នេះ​មាន​តម្លៃ​ខ្លួន​៧១​លាន​ផោន​កាល​ពី​ឆ្នាំ​២០១៤​ហើយ​ក្លឹប​យក្ស​ La liga ក៏​មិន​ចាប់​អារម្មណ៍​អនុញាតិ​ឲ្យ​គាត់​ចាក​ចេញ​ដោយ​តម្លៃ​ថោក​ជាង​មុន។

អានបន្ត
បាល់ទាត់៖ ទើប​ចប់​ពី​សង្គ្រាម​ ក្លឹបនៅ​លីក​កំពូល​របស់​កូសូវូ​ មាន​កៅអី​លេង​Champions League

បាល់ទាត់៖ ទើប​ចប់​ពី​សង្គ្រាម​ ក្លឹបនៅ​លីក​កំពូល​របស់​កូសូវូ​ មាន​កៅអី​លេង​Champions League

ក្លិប Trepca ‘89 គឹ​ជា​ក្លឹប​ជើង​ឯក​លី​កំពូល​របស់​រដ្ឋ​កូសូវូ​(  Kosovan Superleague ) ត្រូវ​បាន​គេ​រាយការណ៍​ថា​ក្លាយ​ជា​ក្លឹប​ដំបូង​គេ​បំផុត​មក​ពី​អតីត​ខេត្ត​មួយ​របស់​ប្រទេស​ស៊ែប មួយ​នេះ​​បាន​កៅអី​លេង​ក្នុង​ពានរង្វាន់​ជើង​ឯក​ទ្វីប​អឺរ៉ុប (UEFA Champions League)។ ព័ត៌មាន​ដែល​ថា​ក្លឹប​មក​ពី​រដ្ឋ​ចំណុះ​របស់​ស៊ែប​មួយ​នេះ​មាន​កៅអី​លេង​ក្នុង​ពាន​លំដាប់​អឺរ៉ុប​ ត្រូវ​បាន​គេ​ឃើញ​ក្នុង​បណ្ដាញ​សារព័ត៌មាន​របស់​ប្រទេស​ស៊ែប​ចុះ​ផ្សាយ​កាល​ពី​ដើម​សប្ដាហ៍​នេះ។ ចំណែក​BBC វិញ​បាន​រាយការណ៍​ថា ​Trepca ‘89 គឺ​ជា​ក្លឹប​មួយ​ក្នុង​ចំណោម​ក្លឹប​បាល់ទាត់​៤​មក​ពី​កូសូវូ​ដែល​បាន​ទទួល​សិទ្ធ​ពី​UEFA ហើយ​ក្លឹប​នឹង​ចូល​រួម​ប្រកួត​វគ្គ​ជម្រុះ​Champions League នៅ​ថ្ងៃ​ទៅ​២៧​ឬ​ក៏​ទី​២៨​មិថុនា​នេះ។ Kosovo បាន​ចូល​ជា​សមាជិក​របស់​UEFA កាល​ពី​ខែ​ឧសភា​ឆ្នាំ ២០១៦​ទោះ​បី​ជា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង់​របស់​ប្រទេស​ស៊ែប​។សមាជិក​របស់​UEFA ទាំង​អស់​បាន​បោះ​ឆ្នោត​ឲ្យ​ក្លាយ​ជា​សមាជិក​៕

អានបន្ត