Payet, Martial និង Lacazzette គ្មានឈ្មោះទៅ World Cup ស៊ីជាមួយបារាំងទេ
ខ្សែបម្រើ Dimitri Payet និង ខ្សែប្រយុទ្ធ Anthony Martial រួមទាំង Alexandre Lacazzette គ្មានឈ្មោះក្នុងបញ្ជី…
ព័រទុយហ្គាល់បញ្ចេញបញ្ជីឈ្មោះកីឡាករ២៣រូបទៅព្រឹត្តិការណ៍ FIFA World Cup នៅរុស្ស៊ី
ក្រុមជម្រើសជាតិព័រទុយហ្គាល់បានបញ្ចេញបញ្ជីឈ្មោះសមាសភាពកីឡាករ២៣រូបដើម្បីត្រៀមទៅប្រកួតនៅក្នុងព្រឹត្តិការណ៍ FIFA World Cup នៅរុស្ស៊ីនាពេលខាងមុខនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ជិតពាក់កណ្ដាលនៃសមាសភាពកីឡាករដែលឈ្នះជើងឯក Euro 2016 មិនមានវត្តមានឡើយ បន្ទាប់ពីគ្រូបង្គោល Fernando Santos បានសម្រេចជ្រើសរើសកីឡាករ២៣នាក់ចុងក្រោយសម្រាប់ទៅរុស្ស៊ី។ កីឡាករដែលមិនមានឈ្មោះទៅទឹកដីរុស្ស៊ីមានដូចជា Andre Gomes របស់ Barcelona, Renato Sanches របស់ Bayern Munich, Nani របស់ Valencia និង Eliseu របស់ Benfica ជាដើម។ គួរបញ្ជាក់ថា ព័រទុយហ្គាល់ ស្ថិតក្នុងពូល B ដោយត្រូវតតាំងជាមួយ អេស្ប៉ាញ, ម៉ារ៉ុក និង អ៊ីរ៉ង់៕
អ្នកចាំទីចាស់វស្សា Gianluigi Buffon នឹងលេងប្រកួតចុងក្រោយឲ្យ Juventus ថ្ងៃសៅរ៍នេះ
អ្នកចាំទី Gianluigi Buffon នឹងបង្ហាញខ្លួនលើកចុងក្រោយឲ្យ Juvetus នៅថ្ងៃសៅរ៍ ទី១៩ ឧសភា នេះ ពេលប៉ះ Hellas Verona ក្រោយរួមរស់ជាមួយគ្នាអស់រយៈពេល១៧ឆ្នាំ។ អ្នកចាប់បាល់វ័យ៤០ឆ្នាំបានផ្លាស់ប្ដូរគំនិតនៃការចូលនិវត្តន៍កាល១៥ថ្ងៃមុន ហើយបានទទួលសំណើការងារនៅក្រៅទីលាន។ សមាជិក World Cup អ៊ីតាលី ២០០៦ ប្រាប់ថា សប្ដាហ៍ក្រោយគេនឹងបញ្ជាក់ពីសេចក្ដីសម្រេចចិត្ត ពោលគឺ២ទៅ៣ថ្ងៃ បន្ទាប់ពីលើកពានលីគកំពូលជាមួយក្រុមរហស្សនាមសេះបង្កង់។ ក្រោយបង្ហាញខ្លួនជាង១ពាន់ប្រកួតជាមួយក្រុមរហស្សនាមសេះបង្កង់ កីឡាករវ័យ៤០ឆ្នាំនឹងលេងប្រកួតចុងក្រោយនៅក្របខ័ណ្ឌកំពូលអ៊ីតាលី បន្ទាប់ពីជួយ Juventus លើកពាន Serie A ៧រដូវកាលជាប់គ្នា និងឈ្នះពាន Coppa Italia ៤រដូវកាលចុងក្រោយ។
Pep Guardiola បន្តកុងត្រានៅ Man City ដល់ឆ្នាំ២០២១
អ្នកចាត់ការ Pep Guardiola បានបន្តកិច្ចសន្យាថ្មីដឹកនាំ Manchester City រហូតដល់ឆ្នាំ២០២១ ក្រោយឈ្នះជើងឯក Premier League នារដូវកាលនេះ។ កិច្ចសន្យាថ្មីនេះដែរធ្វើឲ្យ Pep នឹងនៅដឹកនាំក្រុមរបស់មហាសេដ្ឋីអារ៉ាប់យូរជាងក្រុមណាទាំងអស់ (Barcelona និង Bayern Munich) ចាប់តាំងពីលោកចាប់ផ្ដើមអាជីពជាអ្នកចាត់ការទូទៅលើកដំបូងក្នុងឆ្នាំ២០០៨មក។ បុរសជនជាតិអេស្ប៉ាញនិយាយថា លោករីករាយ និង រំភើបចំពោះការងារនេះ។ លោកពេញចិត្តនឹងធ្វើការជាមួយកីឡាករទាំងអស់រៀងរាល់ថ្ងៃ ហើយតាំងចិត្តថានឹងធ្វើការឲ្យកាន់តែល្អសម្រាប់រដូវកាលថ្មីតទៅមុខទៀត។ គួររំលឹកផងដែរថា បុរសវ័យ៤៧ឆ្នាំបានដឹកនាំក្រុមរហស្សនាមមេឃខៀវឈ្នះពាន Premier League ជាប់កំណត់ត្រា១០០ពិន្ទុ និងលើកពាន League Cup នៅរដូវកាលទីពីររបស់ខ្លួន។
Demitri Payet អាចអត់មានឈ្មោះទៅ World Cup នៅរុស្ស៊ី ក្រោយរបួសយប់មិញ
ខ្សែបម្រើ Dimitri Payet អាចមិនមានឈ្មោះក្នុងការទៅលេងព្រឹត្តិការណ៍ FIFA World Cup 2018 ដោយសាររបួសអំឡុងការប្រកួតផ្ដាច់ព្រ័ត្រ Europa League ដែល Marseille ចាញ់ Atletico Madrid។ កីឡាករជម្រើសជាតិបារាំងវ័យ៣១ឆ្នាំរូបនេះបានចាប់ផ្ដើមការប្រកួត ទោះបីមានបញ្ហាភ្លៅមុនកែបាល់ក្ដី។ ប៉ុន្តែរូបគេលេងបានតែ៣២នាទីក៏ត្រូវបង្ខំចិត្តដើរចេញពីទីលានទាំងទឹកភ្នែក និងជំនួសដោយ Maxime Lopez។ អតីតសមាជិក West Ham ខាងលើជាតួអង្គសំខាន់ដែលជួយបារាំងឡើងវគ្គផ្ដាច់ព្រ័ត្រ Euro 2016 ប៉ុន្តែខានលេងឱ្យជម្រើសជាតិតាំងពីខែតុលាឆ្នាំ២០១៧មកម្ល៉េះ។ យ៉ាងណាក្ដី រូបគេបានបង្ហាញសមត្ថភាពយ៉ាងគួរឱ្យទាក់ទាញឡើងវិញជាមួយ Marseille ដើម្បីអន្ទងចិត្តគ្រូបារាំងជាថ្មី តែរបួសប្រហែលបញ្ចប់ក្ដីសង្ឃឹមរបស់គេហើយ។ លោក Didier Deschamps ត្រៀមប្រកាសបញ្ជីឈ្មោះកីឡាករជម្រើសជាតិបារាំងសម្រាប់ World Cup 2018 នៅថ្ងៃព្រហស្បតិ៍ទី១៧ខែឧសភានេះ៕
កីឡាករអាល្លឺម៉ង់មួយរូបប្រកាសចូលនិវត្តន៍ក្រោយមិនជាប់ក្នុងបញ្ជីជម្រើសជាតិទៅរុស្ស៊ី
ខ្សែប្រយុទ្ធ Sandro Wagner របស់ Bayern Munich បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ក្រោយមិនជាប់ក្នុងបញ្ជីរបស់អ្នកចាត់ Joachim Low ក្នុងពានរង្វាន់ FIFA World Cup 2018។ ការប្រកាសបែបនេះគឺកើតឡើងក្រោយពេលដែលគ្រូបង្វឹក Joachim Low បានប្រកាសបញ្ជីឈ្មោះកីឡាករទាំង២៣រូបដែលត្រូវបង្ហាញខ្លួននៅប្រទេសរុស្ស៊ី។ ក្នុងបញ្ជីនោះដែរ គេសង្កេតឃើញមានវត្តមានរបស់ Manuel Neuer ដែលទើបជាពីរបួស ខណៈដែល Mario Gotze មិនមានឈ្មោះឡើយ ខណៈមិត្តរួមក្រុម Marco Reus មានឈ្មោះក្នុងក្រុមជម្រើសជាតិសារជាថ្មីដោយសង្ឃឹមនឹងចូលលេងក្នុងព្រឹត្តិការណ៍ខាងលើនេះជាលើកដំបូង។ គួររំលឹកថា Wagner ស៊ុតបញ្ចូលទីបាន៥គ្រាប់ក្នុងការចូលលេង៨ប្រកួតឲ្យក្រុមជម្រើសជាតិ ដោយរូបគេក៏ជាសមាជិកដែលជួយឲ្យក្រុមរហស្សនាមឥន្រ្ទីដែកលើកពាន Confederations Cup កាលពីឆ្នាំមុននៅទឹកដីរុស្ស៊ីផងដែរ។ ដោយឡែក ក្រុមលោក Joachim Low ស្ថិតក្នុងពូល F ជាមួយ ម៉ិចស៊ិចកូ, កូរ៉េខាងត្បូង និង ស៊ុយអែត៕