ខ្សែបម្រើ Dimitri Payet និង ខ្សែប្រយុទ្ធ Anthony Martial រួមទាំង Alexandre Lacazzette គ្មានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិបារាំងសម្រាប់ទៅ World Cup 2018 ឡើយ នៅពេលលោក Didier Deschamps ប្រកាសសមាសភាព២៣នាក់កាលពីយប់ថ្ងៃព្រហស្បតិ៍ទី១៧ខែឧសភា។

ទន្ទឹមនឹងនេះ ខ្សែប្រយុទ្ធ Kinglsey Coman របស់ Bayern Munich និងខ្សែបម្រើ Adrien Rabiot របស់ PSG ក៏ជាកីឡាករល្បីឈ្មោះដែលខកខានទៅរុស្ស៊ីដែរ។ ដោយឡែក ខ្សែការពារស្លាប Benjamin Mendy របស់ Man City ដែលទើបជាពីរបួសថ្មីៗមានឈ្មោះទៅរុស្ស៊ី ស្របពេលដែលមិត្តរួមក្រុម Laporte រួមជាមួយ Lurent Kocieny របស់ Arsenal បែរជាមិនមានឈ្មោះទៅវិញ។

Football Soccer – France v Iceland – EURO 2016 – Quarter Final – Stade de France, Saint-Denis near Paris, France – 3/7/16
France players pose for a group photo prior to their Euro 2016 quarter final against Iceland at Stade de France, near Saint-Denis in Paris on Sunday, July 3, 2016. Photo: Reuters

គួរបញ្ជាក់ថា បារាំង ស្ថិតក្នុងពូល C ជាមួយ អូស្ត្រាលី, ប៉េរូ និង ដាណឺម៉ាក៕