ក្រោយមានព័ត៌មានចចាមអារ៉ាម មិនឈប់ឈរតាំងពីចប់រដូវកាលនៃលីកកំពូលកម្ពុជាឆ្នាំ ២០១៧មកថា អតីតខ្សែប្រយុទ្ធភ្នំពេញក្រោន Shane Booysen ទៅលេងនៅក្លឹបនេះក្លឹបនោះ ប៉ុន្តែពេលនេះអ្វីៗបានបញ្ជាក់ផ្លូវការហើយ។
តាមរយៈការបង្ហោះរូបថតចុះកុងត្រា មួយសន្លឹករួមទាំងមានអាវរបស់ក្រុមព្រះខ័នរាជស្វាយរៀងផងនោះ គឺច្បាស់ណាស់ថារូបគេយល់ព្រមចុះកិច្ចព្រមព្រៀង ជាមួយក្លឹបមានមូលដ្ឋាននៅនៅខេត្តស្វាយរៀង។
ទោះក្លឹបមិនទាន់បានប្រកាសផ្លូវការ តាមផេកហ្វេសបុករបស់ខ្លួនតែគេដឹងថារូប Shane នឹងពាក់អាវលេខ១០នៅក្លឹបមួយនេះខាងក្រោមនេះជារូបថត៖