ព្រឹត្តការណ៍ពានរង្វាន់តេក្វាន់ដូ WTF លើកទី៤ ឆ្នាំ២០១៧នេះ ទទួលបានការគាំទ្រជាងឆ្នាំមុនៗ មាន ក្លិបចូលរួមចំនួន១៤ សមាគមចំនួន២ និងអត្តពលិក ១៤៥នាក់ ខណៈឆ្នាំកន្លងទៅមានក្លិបចំនួន១០ ប៉ុណ្ណោះ នៅថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
លោក សំ សុខយី អគ្គលេខាធិការសមាគមតេក្វាន់ដូរាជធានីភ្នំពេញបានឲ្យដឹងថា ព្រឹត្តិការណ៍ពានរង្វាន់សមាគមតេក្វាន់ដូនេះ ទទួលបានការសហការពីបណ្តាក្លិប និងសមាគមរៀបចំកម្មវិធីនេះឡើងចំនួន ៣លើកមកហើយ។ ចំពោះលើកទី៤នេះ ឃើញថាទទួលបានជោយជ័យជាងមុន ដោយទទួលបានការគាំទ្រពីខេមរៈសហព័ន្ធតេក្វាន់កម្ពុជា អនុញ្ញាតឲ្យរៀបចំនៅលើសាល Booyong លំដាប់ស្តងដា ផ្តល់ជាសម្ភារៈ និងបញ្ជូនអាជ្ញាកណ្តាលបច្ចេកទេសរបស់សហព័ន្ធ ដល់សមាគមមានភាពងាយស្រួលប្រកួតផងដែរ។ លោកបន្តទៀតថា តាមរយៈព្រឹត្តិការណ៍នេះ គឺជាការរួមចំណែកលើកស្ទួយវិស័យកីឡាតេក្វាន់ដូ WTF កម្ពុជា ក៏ដូចស្វែងរកថ្នាល់ល្អៗ ។ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្រិការណ៍ស៊ីហ្គេម នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
សូមបញ្ចាក់ថា វិញ្ញាសា ដាក់ប្រកួតមានចំនួន ១៩វិញ្ញាសា ក្នុងនោះវិញ្ញាសាប្រយុទ្ធមានចំនួន ១៣ ចែកតាមប្រភេទអាយុ កុមារក្រោម ១៣ឆ្នាំ និងយុវជនចន្លោះ ១៤, ១៧ឆ្នាំ។ វិញ្ញាសាមេគុនមានចំនួន ៤ តាមកម្រិតខ្សែរក្រវ៉ាត់ និងវិញ្ញាសាសម្តែងស្នៀត មានចំនួន២ ផងដែរ៕