ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ នឹង​រៀប​ចំ​ការ​ប្រកួត​កីឡា​បាល់ទាត់​ដណ្តើម​ ពាន​រង្វាន់​ឯក​ឧត្តម​បណ្ឌិត​សភាចារ​ ហង់ ជួន ណារ៉ុន​ រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​០៥​ ខែ​កុម្ភៈ​ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​០៦ ​ខែ​មេសា​ឆ្នាំ​២០១៨​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ រាជធានី​ភ្នំពេញ​។​

ការ​ប្រកួត​នេះ​មាន​ក្រុម​មក​ពី​អគ្គនាយកដ្ឋាន​ទាំង​៦​ត្រូវ​រៀប​ចំ​ក្រុម​កីឡាករ​ប្រកួត​តំណាង​អង្គភាព​របស់​ខ្លួន​​ដោយ​ទទួល​បន្ទុក​រៀប​ចំ​ឈុត​សម្លៀកបំពាក់​និង​ចំណាយ​ផ្សេង​ៗ​ដូច​ដែល​មាន​ចែង​ក្នុង​សេក្ដី​ណែនាំ​ខាង​ក្រោម៖