កាលពីម្សិលមិញ ប្រិយមិត្តបានដឹងពីក្រុមដែលបានឡើងមកលេងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Hun sen Cup ហើយដោយមានដូចជា បឹងកេត ណាហ្គា អគ្គិសនីកម្ពុជា និងព្រះខ័នរាជស្វាយរៀង។
សម្រាប់ការផ្គូផ្គងសម្រាប់ជួបប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់នេះ យើងបានដឹងហើយថា ដោយព្រះខ័នរាជស្វាយរៀងរបស់លោក សំ វណ្ណដេតត្រូវជួបជាមួយអគ្គិសនីកម្ពុជា ចំណែកមួយគូរទៀតគឺ ណាហ្គាវើល នឹងជួបជាមួយបឹងកេត។
មួយវិញទៀត បើគិតតាមការរៀបចំ និងកាលវិភាគតាំងពីដើមឆ្នាំមកបានឲ្យដឹងថា ក្រុមដែលឡើងមកវគ្គនេះបានដឹងខ្លួនថាក្រុមណាត្រូវជួបណាហើយ ប៉ុន្តែគ្រាន់តែមិនទាន់មានការប្រកាសផ្លូវការពីខាងសហព័ន្ធបាល់ទាត់កម្ពុជាប៉ុណ្ណោះ។ តាមកាលវិភាគ ការប្រកួតនឹងចាប់ផ្ដើមជើងទី១នៅថ្ងៃទី២៩វិច្ឆិកា ហើយជើងទី២នឹងប្រកួតនៅថ្ងៃទី១៣ធ្នូឆ្នាំ២០១៧។