ខ្សែបម្រើសញ្ជាតិក្រូអាត Luka Modric បានយល់ព្រមបន្តកុងត្រាថ្មីរយៈពេលមួយឆ្នាំបន្ថែមទៀតជាមួយនឹងក្រុមអធិរាជស Real Madrid ។ ហើយកិច្ចសន្យាថ្មីនេះនឹងរក្សា Modric អោយនៅទឹកដី Santiago Bernabeu រហូតដល់ខែមិថុនា ឆ្នាំ 2023។

ជាការពិតណាស់កីឡាករវ័យ 36 ឆ្នាំដែលបានឈ្នះពានរង្វាន់ Ballon d’Or ក្នុងឆ្នាំ 2018 បានផ្ទេរពី Tottenham ក្នុងឆ្នាំ 2012 ហើយបានបង្ហាញខ្លួនសរុប 436 ប្រគួតអោយ Real ។

គួរំលឹកផងដែរថាគាត់បានជួយអោយក្រុមជម្រើសជាតិក្រូអាតទទួលបានជើងឯករង World Cup ក្នុងឆ្នាំ 2018 ហើយលើសពីនេះទៅទៀត Modric បានឈ្នះជើងឯក La Liga 3 ដង និងពានរង្វាន់ Champions League 5 ដងជាមួយ Los Blancos ។

គួបញ្ជាក់ផងដែរថាគាត់បានបង្ហាញសរុបខ្លួនចំនួន 28 ដង ក្រោមការដឹកនាំរបស់លោក Carlo Ancelotti បានឈ្នះពានរង្វាន់លីគនៅរដូវកាលនេះ ហើយគាត់បានជួយអោយក្រុម Real បានឈ្នះពានរង្វាន់ Champions League ជាលើកទី 14 របស់ពួកគេផងដែរ។

ប្រភព ៖ BBC