លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មារធិការជាតិអូឡាំពិកកម្ពុជា បានដឹកនាំសិស្សានុសិស្ស ចំនួន ១០០នាក់ចូលទស្សនាពហុកីឡដ្ឋានមោរតកតេជោតំណាក់កាលទី១ អបអរសាទរទិវាអូឡាំពិក ឲ្យបានឃើញនូវសមតិផលដ៏ស្កឹមស្កៃ ស្របទៅតាមលក្ខណៈស្តង់ដារ បច្ចេកទេសកីឡា កាលពីថ្ងៃទី៣១ ខែមិថុនា ម្សិលមិញ នៅពហុកីឡាដ្ឋានមោរតកតេជោ។
អគ្គលេខាធិការ NOCC រូបនេះមានប្រសាសន៍ថា ការដឹកនាំសិស្សានុសិស្ស ចំនួន ១០០នាក់ចូលទស្សនាពហុកីឡដ្ឋានមោរតកតេជោនាពេលនេះ ឃើញថាប្អូនសិស្សានុសិស្សមកពីគ្រប់វិទ្យាល័យ និងគុរសិស្សមានក្តីរំភើប សប្បាយរីករាយ ហើយសង្ឃឹមថាពួកគេ នឹងខិតខំប្រែងចូលរួមលេងកីឡា ដើម្បីត្រៀមលក្ខណៈនៅឆ្នាំ២០២៣ ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
លោកបន្ថែមទៀតថា គណៈកម្មារធិការជាតិអូឡាំពិកកម្ពុជា នឹងខិតខំតាមអនុសាស្ត្ររបស់ លោក ថោង ខុន ប្រធានគណៈកម្មារធិការជាតិអូឡាំពិកកម្ពុជា ឲ្យប្រម៉ែលប្រមូល សិស្សនុសិស្ស យុវជន និស្សិត គ្រប់ស្រទាប់បន្ថែមទៀត ឲ្យមកលេងកីឡា និងធ្វើសកម្មភាពកីឡានៅទីនេះ បូករូមជាមួយ និងការអប់រំ ឲ្យពួកយល់ដឹងអំពីតម្លៃនៃកីឡា ចូលរួមគាំទ្រកីឡា ហើយប្រជាពលរដ្ឋទាំងអស់សិទ្ធតែមានកត្តបកិច្ចទាំងអស់គ្នា ក្នុងចាំទទួលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម។ ហើយកម្មវិធិនេះ និងឲ្យបានច្រើនក្នុងមួយឆ្នាំៗ ដើម្បីបំពេញនូវការយកចិត្តដាក់របស់យុវជនរបស់យើង ក្នុងរួមចំណែកអភិវឌ្ឍការសាងនៅគុណភាព និងសមត្ថភាពកីឡា ទៅក្រោយ។
អគ្គលេខាធិការរូបនេះ បញ្ជាក់បន្ថែមទៀតថា នៅឆ្នាំនេះគណៈកម្មារធិការជាតិ និងធ្វើឲ្យបាន ២ដងក្នុងមួយឆ្នាំ ហើយឆ្នាំក្រោយៗ ទៀត អាចនឹងធ្វើឲ្យបានច្រើនដង តាមដែលអាចធ្វើទៅបាន ដូច្នេះយើងត្រៀមលក្ខណៈមិនត្រឹមតែជ្រើសរើសេះសិស្សានុសិស្ស យុវជន និស្សិតនៅក្នុងរាជធានីនោះទេ យើងបានជ្រើសរើសនៅតាមខេត្តមួយចំនួនទៀត ធ្វើនៅឆ្នាំក្រោយៗ ទៀត៕