ព្រឹត្តិការប្រកួតបាល់ទាត់ Futsal ពានរង្វាន់ថ្នាក់ជាតិលើកទី១ បានបញ្ចប់ការប្រកួតក្នុងសប្តាហ៍ទី២ ហើយកាលពីចុងសប្តាហ៍ចុងនេះ ដោយមាន ៨ប្រកួត និងមានគ្រាប់បាល់ស៊ុតបញ្ជូលទីគ្នា រហូតទៅដល់ ៩៣គ្រាប់ នៅទីលាន The Blue Sport Center។

សម្រាប់ក្រុមដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងសប្តាហ៍ទី១ នេះ គឺក្រុម Fan Sport FC បន្ទាប់ពីយកឈ្នះក្រុម UYFC Meanchey ដោយលទ្ធផល ១៣ ទល់នឹង ៧ ខណៈក្រុមដែលរកច្រើនបន្ទាប់ គឺក្រុម Hmoe Sport FC ដោយយកឈ្នះក្រុម Ov Mal FC ដោយលទ្ធផល ៥ ទល់នឹង ១១។

លទ្ធផលសរុបនៅក្នុងសប្ដាហ៍ទី២:

កាលបរិច្ឆេទ

ក្រុម

ប្រកួត

ក្រុម

ម៉ោង

ទីលាន

ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧

Fan Sport FT

១៣-៧

UYFC Meanchey

​១៤:០០

Clear Arena

UYFC Komchaymear

៧-២

Chanteak Keyla FT

​១៥:៣០

Clear Arena

3G FC

៩-៥

Daun Penh FC

​១៧:០០

Clear Arena

Neath Asia FC

១-៥

B.A United

​១៨:៣០

Clear Arena

ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧

Ov Mal FC

៥-១១

Home Sport FC

​១៤:០០

Clear Arena

IP FC

៥-៥

Emerald FT

​១៥:៣០

Clear Arena

Daniel Fc

២-៤

7Makara Youth

​១៧:០០

Clear Arena

Down Town Sport

៨-៤

Battambang Taveller

​១៨:៣០

Clear Arena

 

ការប្រកួតដែលចាប់ផ្ដើមនៅក្នុងដំណាក់កាលទី១ ដោយចែកចេញជា៤ពូល ក្នុងមួយពូលមាន៥ក្រុម ប្រកួតតាមរូបមន្តវិលជុំសន្សំពិន្ទុ (មួយជុំ) នៅទីលានបាល់ទាត់ Clear Arena (ក្បែរកីឡដ្ឋានវេស្ទើន) នឹងមានការប្រកួតចំនួន៨គូរួមមាន ពីពូល A ដល់ពូល D៕