ចាប់ពីថ្ងៃទី១០ ខែកក្កដា នេះសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិសប្បុរសធម៌រវាង ក្រុម Cambodia All Stars ជាមួយក្រុម Muangthong United នៃលីគកំពូលថៃ នឹងចាប់ផ្ដើមដាក់លក់ហើយដោយចេគចេញជា២ប្រភេទ។

តម្លៃសំបុត្រចូលរួមទស្សនា ទាំង២ប្រភេទរួមមាន:

– ប្រភេទ១: (តំបន់មានដំបូល) តម្លៃ ១០,០០០ រៀល

– ប្រភេទ២: (តំបន់អត់ដំបូល) តម្លៃ ៥,០០០ រៀល

សូមបញ្ជាក់ថា ថវិកាដែលប្រមូលបានពីការលក់សំបុត្រនៅក្នុងការប្រកួតនេះ នឹងយកទៅអភិវឌ្ឍវិស័យបាល់ទាត់យុវជនទូទាំង ២៥ រាជធានី-ខេត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

រំលឹកជាថ្មីផងដែរថា ក្រុម Cambodia All Stars នឹងត្រូវប្រកួតជាមួយ ក្រុម Muangthong United នៅថ្ងៃទី១៦ ខែកក្កដា ខាងមុខនេះ ក្នុងជំនួបមិត្តភាពអន្តរជាតិសប្បុរសធម៌ ដែលធ្វើឡើងនៅកីឡដ្ឋានជាតិ នាវេលាម៉ោង ៦:៣០ នាទីល្ងាច ខណៈការប្រកួតនឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

រូបភាព: Facebook SCG Brand