ក្រុម​ជម្រើស​ជាតិ​យុវជន​ក្រោម​អាយុ​១៥​ឆ្នាំ​របស់កម្ពុជា (U15) ដែល​ដឹកនាំ​ដោយ​លោក Lee Tae Hoon បានចេញ​ដំណើរ​ទៅ​ប្រកួត​​ដណ្តើម​ជើង​ឯក​ប្រចាំ​តំបន់​អាស៊ាន (AFF U15 Championship 2017) ដែល​រៀបចំ​ឡើង​នៅ​ប្រទេស​ថៃ នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​សុក្រ ទី​៧​ខែ​​កក្កដា ឆ្នាំ​២០១៧ នេះ​ឆ្ពោះ​ទៅ​កាន់​រាជធានី​​បាងកក មុន​បន្ត​ដំណើរ​ទៅ​កាន់​ខេត្ត Chonburi។

កីឡាករចំនួន២៣នាក់ ដែលលោក Lee Tae Hoon ដឹកនាំទៅប្រទេសថៃរួមមាន៖

ពានរង្វាន់ AFF U15 Championship 2017 នេះ​មាន​ក្រុម​ចំនួន​១២​ចូលរួម​ដោយ​ពូល A មាន​អូស្រ្តាលី, ថៃ, ឡាវ, មីយ៉ាន់ម៉ា, ឥណ្ឌូណេស៊ី, សិង្ហបុរី ហើយ​ពូល B មាន​វៀតណាម, កម្ពុជា, ទីម័រខាងកើត, ម៉ាឡេស៊ី, ហ្វីលីពីន និង​ព្រុយណេ។

ពានរង្វាន់​នេះ​ចាប់​ប្រកួត​ពី​ថ្ងៃ​ទី៩ ដល់​២២​ខែ​កក្កដា ឆ្នាំ​២០១៧ លើ​ទីលាន Chonburi Campus Stadium ក្នុង​ខេត្ត Chonburi។

ការ​ប្រកួត​បើក​ឆាក​ក្នុង​ពូលកម្ពុជា ត្រូវ​ប៉ះ​វៀតណាម នៅ​វេលា​ម៉ោង​៥ល្ងាច​ថ្ងៃ​ទី១០ ខែ​កក្កដា ហើយ​នៅ​ថ្ងៃ​ទី១២​កក្កដា បន្ត​ជួប​ហ្វីលីពីន នៅ​វេលា​ម៉ោង​៧:៣០នាទី​យប់ ហើយ​នៅ​ថ្ងៃ​ទី១៤​ខែ​កក្កដា កម្ពុជា បន្ត​ប៉ះ​ទីម័រខាងកើត នៅ​វេលា​ម៉ោង​៧:៣០នាទី​យប់ នៅ​ថ្ងៃ​ទី១៦​ខែ​កក្កដា កម្ពុជា ជួប​ក្រុម​ព្រុយណេ និង​នៅ​ថ្ងៃ​ទី​១៨​ខែ​កក្កដា កម្ពុជា ប្រកួត​បិទ​ពូល​ជាមួយ​ក្រុម​ម៉ាឡេស៊ី៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា