ការ​ប្រកួត​ចំនួន​ពីរ​គូរ​រវាង​ណាហ្គាវើល​ជាមួយ​ព្រះខ័នរាជ​រាជ​ស្វាយ​រៀង​ ​និង​អង្គរថាយហ្គ័រ​ត្រូវ​ប៉ះ​គ្នា​ជាមួយ​ក្រុម​ក្រសួង​ការពារ​ជាតិ ​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​​ នៅ​ថ្ងៃ​អាទិត្យ​ទី ​៤ ​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​អាស៊ី ​មិន​អនុញ្ញាត​ឲ្យ​ប្រកួត​នៅ​ទី​នោះ​ឡើយ។

គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​បាល់ទាត់​បាន​ផ្ដល់​ដំណឹង​មុន​នេះ​ថា ​ការ​ប្រកួត​ក្នុង​សប្ដាហ៍​មួយ​រវាង​គូរ​ខាង​លើ ​នឹង​ត្រូវ​ប្ដូរ​ទៅ​កីឡដ្ឋាន​ផ្សេង ​ពី​ព្រោះ​ ខាង​សហព័ន្ធ​បាល់ទាត់​អាស៊ី ​​ដែល​ជា​អ្នក​រៀប​ចំ​ការ​ប្រកួត​ក្នុង​ពាន​ AFC Cup រវាង​ក្រុម​បឹងកេត​និង​ក្រុម​មក​ពី​សិង្ហបុរី​ Home United ​មិន​អនុញ្ញាត​ឲ្យ​កីឡដ្ឋាន​ដែល​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ពាន​រង្វាន់​ខាង​លើ​ ប្រកួត​មុន​២​ថ្ងៃ​នោះ​ឡើយ។

អញ្ចឹង​ហើយ​តាម​កាល​វិភាគ​ថ្មី​សម្រាប់​សប្ដាហ៍​ទី​មួយ​គឺ​ ក្រុម​ណាហ្គាវើល​ត្រូវ​ប្ដូរ​ទៅ​លេង​នៅ​កីឡដ្ឋាន​របស់​ក្រុម​អាស៊ី​អឺរ៉ុប​សិន​ហើយ​ចំណែក​ Angkor Tiger ត្រូវ​លេង​ជាមួយ​ក្រុម​ទ័ព នៅ​កីឡដ្ឋាន​ខេត្ត​សៀមរាប​វិញ​ ខណៈ​ដែល​ការ​ប្រកួត​ទាំង​ពីរ​គូរ​ធ្វើ​នៅ​ម៉ោង​៣​រសៀល៕