ដំបូង​ឡើយ​ ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​ត្រូវ​បាន​កោះហៅ​ចំនួន​២៥​នាក់​ដើម្បី​ហ្វឹកហាត់​នឹង​ប្រមូលផ្ដុំ​ប្រកួត​មិត្តភាព​ ជាមួយ​មីយ៉ាន់ម៉ា​ និង​ប្រកួត​វគ្គ​ជម្រុះ​ AFC Asian Cup 2019 ជាមួយ​ ហ្សកដានី។

Image may contain: 2 people

បែប​ណា​ក្ដី​! អតីត​គ្រូ​បង្វឹក​ក្លឹប​បឹង​កេត​អង្គរ​ នឹង​ត្រូវ​កាត់​កីឡាករ​២​នាក់​ចេញ​ ដើម្បី​យក​២៣​នាក់ ​នៅ​ថ្ងៃ​ ទី ​១៣ ​ខែ ​វិច្ឆិការ​ឆ្នាំ​២០១៧​ ពី​ព្រោះ​លក្ខន្តិកៈ​របស់​អ្នក​រៀប​ចំ​ការ​ប្រកួត ​គេ​ឲ្យ​តែ​២៣​នាក់​ទេ​សម្រាប់​ពាន​ផ្លូវ​ការ​ណា​មួយ។

ការ​កាត់កីឡាករ​យក​តែ​២៣​នាក់​ លោក​ប្រាក់ សុវណ្ណារ៉ា ​បាន​បង្ហាញ​ហេតុផល​​ទៅ​លើ​ទម្រង់​លេង ​​ថា តើ យើង​ត្រូវ​ការ​លេង​បែប​ការពារ​ច្រើន បម្រើ​ច្រើន ​ឬ​ក៏​លេង​បែប​ប្រយុទ្ធ​ ដែល​យើង​ត្រូវ​កាត់​ទៅ​តាម​​ទម្រង់​លេង​របស់​គ្រូ។ ចំណែក​មូលហេតុ​ទី​២​គឺ​លោក​បាន​និយាយ​ថា ​យើង​មិនអាច​ដឹង​មុន​ថា​ កីឡាករ​មាន​បញ្ហា​សុខភាព ឈឹ​ឬ​បញ្ហា​ផ្តាល់​ខ្លួន​យ៉ាង​ណា​នោះ​ទេ​ ខណៈ​ការ​ប្រកួត​ខិត​ជិត​មក​ដល់​។

 

អញ្ចឹង​ក៏​ដោយ​! លោក​មិន​ទាន់​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​កីឡាករ​ណា​ម្នាក់ ដែល​ត្រូវ​កាត់ចេញ​នោះ​ឡើយ​ទេ គឺ​មាន​តែ​រង​ចាំ​ដល់​ថ្ងៃ​ទី​១៣​ទើប​សម្រេច៕

រូបថត៖ សហព័ន្ធបាល់ទាត់​កម្ពុជា