ក្រុម​បាល់ទាត់​កម្ពុជា​នឹង​ត្រូវ​ទទួល​ភ្ញៀវ​ក្រុម​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា ​ក្នុង​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ នៅ​ល្ងាច​ស្អែក​ថ្ងៃ​ទី ​០៩​ខែ ​វិច្ឆិកា ​ឆ្នាំ ​២០១៧ ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ។

Prak Sovannara

ដោយ​ឡែក​មុន​ជួប​គ្នា​នៅ​ថ្ងៃ​ស្អែក​នេះ​ គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បី​សម័យ​កាល​បាន​និយាយ​ថា​ ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​គឺ​ពិត​ជា​លើស​ពី​ការ​ប្រកួត​មិត្តភាព​ ពី​ព្រោះ​ក្រុម​ទាំង​ពីរ​មិត្តភាព​ដើម្បី​ត្រៀម​ប្រកួត​ក្នុង​ AFC Asian Cup 2019 រៀងៗ​ខ្លួន។

ក្នុង​សន្និសីទ​កាសែត​មុន​ការ​ប្រកួត​លោក ប្រាក់ សុវណ្ណារ៉ា​បាន​និយាយ​ដូច្នេះ៖”គ្មាន​អ្វី​ត្រូវ​បារម្ភ​ពី​បញ្ហា​កម្លាំង ​របស់​ក្រុម​កីឡាករ​កម្ពុជា​ទេ​។ ចំពោះ​ខ្ញុំ​គិត​ថា​លើស​ផង​ ព្រោះ​ពួក​គេ​លេង​ក្នុង​ពាន​លីក​ផង​ ពាន​ Hun Sen Cup ផង​ ដូច្នេះ​បញ្ហាកម្លាំង​ហាក់​ដូច​ជា​មិន​មាន​ចោទ​នោះ​ទេ”។

“ តែ​អ្វី​ដែល​យើង​បាន​ដឹង ​និង​ឃើញ​ហើយ​ថា​ស្ថានភាព​នា​ការ​ប្រកួត​ក្នុង​ប្រទេស​កម្ពុជា​មិន​ទាន់​បាន​លេង​យប់​ទាំងអស់​គ្នា​នោះ​ទេ ខ្លះ​ប្រកួត​នៅ​ម៉ោង​៣អីចឹង​ទៅ​ ធ្វើ​ឲ្យ​គាត់​ឆាប់​អស់​កម្លាំង​។​ តែ​សម្រាប់​ខ្ញុំ​គ្មាន​បញ្ហា​ចោទ​ទេ”៕