ម្ចាស់មេដាយកីឡាកាយវប្បកម្មពិភពលោក ៣រូប ដែលបានឈ្នះមេដាយមាស ប្រាក់ សំរឹទ្ធ សរុប គ្រឿង ពីព្រឹត្តិការណ៍ 9th WBPF World Bodybuilding & Physique Sports Championships នៅទីក្រុងអូឡាំបាទ័រ ប្រទេសម៉ុងហ្គោលី នឹងមកដល់មាតុភូមិកម្ពុជាវិញ នៅវេលា ម៉ោង ១៥:០០នាទីរសៀលថ្ងៃទី១១ ខែតុលា ស្អែកនេះ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។

យោងតាមសេចក្តីជួនដំណឹង របស់គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា ម្ចាស់ជ័យលាភី ឈ្នះមេដាយ មាស ប្រាក់ សំរឹទ្ធ និងទទួលបានការស្វាគមន៍ ក្បួនដង្ហែរម៉ូតូស ចំនួន ១២គ្រឿង ដោយធ្វើដំណើរចេញពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ កាត់តាមផ្លូវ សហព័ន្ធរុស្សី ឆ្ពោះទៅមហារវីថីព្រះនរោត្តម វិមានឯករាជ្យ បត់ឆ្ពោះទៅផ្លូវសុធារស ព័ទ្ធសួនច្បារនាគបាញ់ទឹក ចូលមកមហាវិថីព្រះនរោត្តមកាត់វិមានឯករាជ្យម្តងទៀត និងមកកាន់ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

សូមបញ្ជាក់ថា អត្តពលិកកាយវប្បកម្មដែលឈ្នះមេដាយ ៣គ្រឿង ពីការប្រកួតជើងឯកពិភពលោក នោះមាន កីឡាករ សំបូរ ណាន ឈ្នះមេដាយមាស កីឡករ តឹក ប៊ុនវី ឈ្នះមេដាយសំរឹទ្ធ និងកីឡករ ណុំ សុបិន្ត ឈ្នះមេដាយសំរឹទ្ធ៕