ក្រុមបឹងកេតអេហ្វស៊ី បានប្រកួតត្រឹមស្មើក្រុមភ្ញៀវ Lao Toyota ក្នុងលទ្ធផល៣ទល់៣ក្នុងការប្រកួតវគ្គជម្រុះ Play-off ពានរង្វាន់ AFC Cup 2018 ជើងទីមួយនៅមុននេះបន្តិច។
បីគ្រាប់របស់ក្រុមបឹងកេតរកបានដោយកីឡាករ Maycon Silva ២គ្រាប់នៅនាទីទី៥ដោយបាល់ពិន័យ១១ម៉ែត្រ និងនាទី៥៣ ខណៈ ឃួន ឡាបូរ៉ាវីរកបាននៅនាទី៦១។
ចំណែកបីគ្រាប់របស់ខាងក្រុមឡាវតូយ៉ូតាអេហ្វស៊ីរកបានដោយកីឡាករ Kazunoនាទី៣០និង៨៧ស្របពេលកីឡាករ Poodaរកបានមួយគ្រាប់ដែរនៅនាទីទី៧៩។
ក្រុមទាំងពីរនឹងត្រូវជួបគ្នាម្ដងទៀត នៅជើងទី២ក្នុងទឹកដីរបស់ Lao Toyota នៅថ្ងៃទី២កុម្ភៈឆ្នាំ២០១៨៕