ក្រុមគ្រូបង្វឹកមកពីក្លឹបបាល់ទាត់ Giravanz Kitakyushu ដែលកំពុងលេងនៅលីគទី៣ របស់ប្រទេសជប៉ុន នឹងចំណាយពេល ៣ថ្ងៃ ដើម្បីរៀបចំវគ្គបណ្ដុះបណ្ដាលដល់ក្រុមថ្នាលយុវជនអាយុក្រោម ១៦ឆ្នាំ និងអាយុក្រោម ១៤ឆ្នាំ ។
តាមប្រភពផេករបស់ក្លឹបភ្នំពេញក្រោនបានឲ្យដឹងថា កម្មវិធីនេះរៀបចំឡើងដោយក្រុមការងារ J-League រួមជាមួយសមាគមបាល់ទាត់នៃប្រទេសជប៉ុន តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្លឹបភ្នំពេញក្រោន ។ Giravanz Kitakyushu គឺជាក្លឹបបាល់ទាត់មានមូលដ្ឋាននៅទីក្រុង Kitakyushu ហើយក៏មានសម្ពន្ធភាពជាមួយរាជធានីភ្នំពេញផងដែរ ។
វគ្គបណ្ដុះបណ្ដាលនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែធ្នូ ខាងមុខនៅកីឡដ្ឋាន RSN ៕