លោក ហៅ សុជាតិ គ្រូបង្គោលក្លិបបឹងកេត បង្ហើបថា បានចាត់ទុកលោក ប្រាក់ សុវណ្ណារ៉ា គឺជានិមិត្តរូបក្នុងការដឹកនាំបណ្ដុះបណ្ដលកីឡាបាល់ទាត់។

គ្រូបង្វឹកក្រុមជើងឯក Metfone Cambodian League អះអសងថា តែងតែរៀនសូត្រពីលោក ប្រាក់ សុវណ្ណារ៉ា នូវបច្ចេកទេស និង ចំណុចពិសេសៗនៃការដឹកនាំក្រុម។

លោក ហៅ សុជាតិ ឲ្យដឹងបែនេះ “ចំពោះស្រុកខ្មែរ ខ្ញ៊ំចូលចិត្ត និង តែងតែយកគម្រូតាមលោក ប្រាក់ សុវណ្ណារ៉ា។ ខ្ញ៊ំរៀនសូត្រពីគាត់ ព្រោះគាត់មានចំណេះហ្វឹកហាត់ខ្ពស់ ហើយការធ្វើការជាមួយគាត់ ដដូចគ្រួសារតែមួយអ៊ីចឹង”។

គួរដឹងដែរថា លោក ប្រាក់ សុវណ្ណារ៉ា ធ្លាប់ដឹកនាំបឹងកេតពីឆ្នាំ២០១៥ ដល់២០១៦ ដោយមានលោក ហៅ សុជាតិ ជាគ្រូជំនួយ៕

ប្រភព៖ CNCC