ប្រភេទកីឡាវាយកូនបាល់កម្ពុជា ធ្លាប់ឈ្នះមេដាយសំរឹទ្ធ លើកជាងប់គ្នា ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម គឺទាំងពីឆ្នាំ២០០៧ រដល់ឆ្នាំ២០១៥ ហើយឆ្នាំនេះ សហព័ន្ធមានជំនឿចិត្តថា កីឡាករ-កីឡាការិនីរបស់ខ្លួន នឹងធ្វើដណ្តើមមេដាយលើសពីសំរឹទ្ធ មកជួនប្រទេសជាតិ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ខែក្រោយនេះ បើតាមឲ្យដឹងពីលោក ជា ពៅ គ្រូង្វឹកជម្រើសរើសជាតិកីឡាវាយកូនបាល់កម្ពុជា ពេលហ្វឹកហាត់កន្លងទៅថ្មីៗនេះ។
គ្រូបង្វឹកជម្រើសរើសជាតិកីឡាវាយកូនបាល់កម្ពុជាបាន ឱ្យដឹងបានថា ការហ្វឹកហាត់កីឡាករ-កីឡាការិនីវាយកូនបាល់ មួយរយៈចុងក្រោយនេះ មានកម្រិតកើនឡើងខ្ពស់ នូវកំណត់ត្រាជាមុន ទាំងកីឡាករថ្នាល មានការកើនឡើងច្រើនជាងឆ្នាំមុនៗ នេះមោទនភាពមួយសម្រាប់ប្រភេទកីឡាវាយកូនបាល់របស់យើង។ ដោយកីឡាការិនីកូនកាត់ខ្មែរ អាមេរិក Andrea Ravy ka ដែលមាចំណាត់ថ្នាក់ ៥៦៩ ពិភពលោក ដោយការចេញទៅប្រកួតស៊ីហ្គេមកន្លងមក គេមិនទាន់មានចំណាត់ថ្នាក់ពិភពលោកនៅឡើយទេ។
គ្រូបង្វឹកជម្រើសរើសជាតិ បន្ថែមថា លោកជឿជាក់ថាអត្តពលិកវាយកូនបាល់ និងដណ្តើមបានមេដាយច្រើនជាងមុន និងអាចបំបែកនូវកំណត់ត្រាលើសពីឈ្នះមេដាយសំរឹទ្ធ ដោយពួកមានការតាំងចិត្តខ្ពស់ និង ប្តេជ្ញាចិត្តថានឹងឲ្យបានល្អជាង ស៊ីហ្គេមកន្លងទៅ។ លោក បញ្ជាក់បន្ថែមថា កីឡាវាយកូនបាល់កម្ពុជាធា្លប់ចូលរួមការប្រកួតស៊ីហ្គេមតំាងពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៥ ហើយឈ្នះបានមេដាយសំរឹទ្ធរហូត ដោយនៅឆ្នាំ ២០០៧ ឆ្នាំ ២០០៩ និងឆ្នាំ ២០១៥ យើងឈ្នះមេដាយសំរឹទ្ធ លេងលើវិញ្ញាសា ១ នាក់ទល់ ១ នាក់ដូចគ្នា ហើយឆ្នាំ ២០១១ យើងឈ្នះមេដាយសំរឹទ្ធលើវិញ្ញាសាជាក្រុមបុរស ប៉ុន្តែការប្រកួតស៊ីហ្គេម ឆ្នាំ២០១៣ នៅប្រទេសមីយ៉ាន់ម៉ា មិនចូលរួមឡើយ ដោយគេមិនបានដាក់ប្រភេទកីឡាវាយកូនបាល់ចូលក្នុងព្រឹត្តិការណ៍ថា្នក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេមនេះឡើយ។
គួបញ្ជាក់ផងដែរថា៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានដាក់អត្តពលិករបស់ខ្លួន ចំនួន ៨នាក់ ទៅប្រកួតស៊ីហ្គេម នៅម៉ាឡេស៊ី ខាងមុខនេះ ដោយក្នុងនោះ មានកីឡាករប៊ុន កេន្នី, ឡុង សំណាង, ម៉ម ផល្គុណ, គីម ឌែលតុនសុផាន់ណា, ឱ សារិទ្ធ កីឡាការិនី កា អង់ ដ្រេ ដារ៉ាវី, សម ចិន្តា និងកីឡាការិនី ហូរ ស្រីពៅ ដោយអ្នកទាំងនេះសុទ្ធប្រកួតបាន ២ វិញ្ញាសាដូចគ្នា៕