ក្រុម​បាល់ទាត់​ចំណូល​ថ្មី​ក្នុង​លីក​កំពូល​កម្ពុជា​តែ​ខ្លាំង​​វិសាខាអេហ្វស៊ី​រក​បាន​ត្រឹម​តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ​​ បន្ទាប់​ពី​ស្មើ​គ្នា​ជាមួយ​ភ្នំពេញ​ក្រោន​ដោយ​លទ្ធផល​០-០​ហើយ​លោក​ហុក​ សុជីវន្ត​បង្ហាញ​មូលហេតុ​ដែល​ក្រុម​របស់​លោក​បាន​ត្រឹម​ស្មើ​ជាមួយ​អតីត​ម្ចាស់​ជើង​ឯក​៦​សម័យ​កាល​។

ការ​ប្រកួត​វេលា​ម៉ោង​៣​រសៀល​ក្រោម​ក្រសែភ្នែក​ទស្សនា​ឡើង​ហៀ​កីឡដ្ឋាន​របស់​វេស្ទើន​ក្រុម​ទាំង​ពីរ ​ប្រកួត​ដោយ​ភាព​ស្វិតស្វាញ ប្រុងប្រយ័ត្ន​រៀង​ៗ​ខ្លួន​ហើយ​ក្រុម​វិសាខា​មាន​ឱកាស​គ្រោះថ្នាក់​​សម្រេច​ទី​៤​ដង ​តែ​អ្នក​ចាំ​ទី​ភ្នំពេញ​ក្រោន​សង្គ្រោះ​បាន​ទាំង​៤​ដង​។ ​ចំណែក​ខាង​ក្រុម​ភ្ញៀវ​វិញ​ក៏​មាន​ឱកាស​ដែរ​តែ​មិន​សម្រេច​ដូច​គ្នា។

គ្រូ​បង្វឹក​វិសាខា​បង្ហាញ​មូលហេតុ​រក​បាន​ត្រឹម​មួយ​ពិន្ទុ​ពី​ភ្នំពេញ​ក្រោន​ម្សិលមិញ
គ្រូ​បង្វឹក​វិសាខា​បង្ហាញ​មូលហេតុ​រក​បាន​ត្រឹម​មួយ​ពិន្ទុ​ពី​ភ្នំពេញ​ក្រោន​ម្សិលមិញ

ក្រោយ​ចប់​ការ​ប្រកួត​លោក ហុក​សុជីវ័ន្ត​បាន​និយាយ​បែប​នេះ៖” ពាក់ព័ន្ធ​ទៅ​នឹង​ការ​បញ្ចប់​ទី​​គឺ​យើង​មាន​ឱកាស​តែ​ធ្វើ​មិន​បាន​សម្រេច​ហើយ​ពេល​ខ្លះ​យើង​មិន​អាច​និយាយ​តែ​សមត្ថភាព​មួយ​មុខ​នោះ​ទេ​គឺ​យើង​គួបផ្សំ​នឹង​សំណាង​ផង​ដែរ។​យើង​មាន​ឱកាស​តែ​អត់​សំណាង​ដែល​ផ្ដល់​លទ្ធផល​មួយ​ដែល​ល្អ​ បាន​ត្រឹម​ស្មើ​ហើយ​យើង​មិន​អាច​ទាត់​ចូល​ទី​គេ​​តែ​យើង​ក៏​មិន​ឲ្យ​គេ​ទាត់​ចូល​ទី​យើង​ដែរ”។

“ និយាយ​ពី​ឆន្ទៈ​កីឡាករ​ពិត​ជា​ចង់​ឈ្នះ​តែ​យ៉ាង​ណា​យើង​អាច​ទទួល​យក​បាន​ហើយ​ភាគរយ​ដែល​យើង​ចង់​បាន​បី​ពិន្ទុ​នោះ​វា​ខ្ពស់​ពេក​សម្រាប់​យើង។ កីឡាករ​បង្ហាញ​ឆន្ទៈ​ចង់​លេង​​ចង់​ឈ្នះ​ខ្លាំង​​ហើយ​ធ្លាប់​សង្ឃឹម​ថា​ទទួល​បាន​បី​ពិន្ទុ​ តែ​ធាតុ​ពិត​បាន​តែ​មួយ​ពិន្ទុ​ទេ”៕