ក្រុមបាល់ទាត់ស.ស.យ.ក កំចាយមារដែលជាជើងឯកលីកហ្វូតសាលកម្ពុជាប្រចាំឆ្នាំ២០១៧ នឹងចូលរួមជាលើកដំបូងបំផុតរបស់ខ្លួនក្នុងពានរង្វាន់ AFF Futsal Club Championship ដែលនឹងធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ីខាប់ពីថ្ងៃទី១៥ដល់២១កក្កដាឆ្នាំ២០១៨។
ប្រភពវេបសាយផ្លូវការរបស់សហព័ន្ធបាល់ទាត់អាស៊ាន AFF បានឲ្យដឹងថាក្រុមមកពីកម្ពុជាមួយនេះស្ថិតក្នុងពូលA ដោយជួបជាមួយក្រុម Arbisyam FC របស់ព្រុយណេ, East Coast Heat របស់អូស្ត្រាលីនិងក្រុម MIC FC របស់មីយ៉ាន់ម៉ា។
ចំណែកពូលB មាន; Bangkok BTS របស់ថៃ Melaka United របស់ម៉ាឡេស៊ី ក្រុមជើងឯករងរបស់ឥណ្ឌូណេស៊ី IDN Futsal League ) និងក្រុមមកពីវៀតណាម Sanatech Khanh Hoa៕