យោងតាមសេចក្តីប្រកាសរបស់គណៈកម្មារធិការជាតិអូឡាំពិកកម្ពុជា ចុះហត្ថលេខាដោយ លោក ថោង ខុន ប្រធានកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលថ្ងៃទី០៧ ខែកញ្ញា កន្លងទៅ បានសម្រេចឲ្យសហព័ន្ធខ្មែរកីឡាហែលទឹក ក្លាយជាសមាជិកពេញសិទ្ធរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ផ្នែក “Olympic Sport” បន្ទាប់ពីសហព័ន្ធមួយនេះបានសំណើរមកកាន់គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះផងដែេ។
លោក ថោង ខុន ប្រធាន NOCC មានប្រសាសន៍បន្ថែមថា ការទទួលស្គាល់សហព័ន្ធខ្មែរកីឡាហែលទឹកជាសមាជិកពេញសិទ្ធ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ផ្នែក “Olympic Sport” នេះ គឺសម្រាប់អាណត្តទីVI ប្រចាំឆ្នាំ ២០១៧-២០២១ ដោយទទួលស្គាល់គណៈកម្មាធិការប្រតិបត្តិចំនួន ១១រូប ។
លោកបន្ថែមថា សមាជិកប្រតិបត្តិត្រូវ សហព័ន្ធខ្មែរកីឡាហែលទឹក ត្រូវគោរពតាមលក្ខន្តិកៈ និងបទបញ្ញាផ្ទៃក្នុង របស់ខ្លួនឲ្យបានជាប់លាប់ និងធ្វើការអភិវឌ្ឍន៍វិស័យនេះឲ្យទទួលបានជោគជ័យ ប្រសិនបើសហព័ន្ធមិនបាបំពេញតាមលក្ខន្តិកៈនោះទេ និងត្រូវទុកជានិរាការណ៍។ លោកបញ្ជាក់បន្ថែមថា អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងប្រការ១ ត្រូវមានភារៈកិច្ចអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាំពីថ្ងៃចុះហត្ថលេខានេះតទៅ៕