នាល្ងាចថ្ងៃច័ន្ទ ទី ២៦ ខែ មិថុនា ម្សិលមិញនេះ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា បានធ្វើដំណើរទៅដល់ប្រទេសមីយ៉ាន់ម៉ាដោយសុវត្ថិភាពហើយ ដើម្បីទៅចូលរួមប្រកួតពានរង្វាន់ KBZ Bank Cup Myanmar 2017។

តាមជើងហោះហើរ PG 930 ជាមួយនឹងសមាសភាពកីឡាករ២២រូប រួមទាំងថ្នកា់ដឹកនាំក្រុម និងគ្រូបង្វឹក បានទៅទៅដល់មីយ៉ាន់ម៉ា នាវេលាម៉ោងប្រហែល ៥:៣០ នាទីល្ងាច ម៉ោងនៅមីយ៉ាន់ម៉ា។

រូបភាពនៃការទៅដល់មីយ៉ាន់ម៉ា របស់ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា:

គួរបញ្ជាក់ថា ការប្រកួតបើកឆាករបស់ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា គ្រោងធ្វើឡើងនៅថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៧ ស្អែកនេះ ដោយនឹងត្រូវប្រកួតជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំមីយ៉ាន់ម៉ា នៅវេលាម៉ោង ៦:០០ នាទីល្ងាច ម៉ោងនៅប្រទេសមីយ៉ាន់ម៉ា នៅកីឡដ្ឋាន Thuwunan Stadium៕

 

រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា & Myanmar Football Federation