ក្រុមអគ្គិសនីកម្ពុជា បឹងកេតអេហ្វស៊ី ណាហ្គាវើល និងព្រះខ័នរាជស្វាយរៀង បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Hun Sen Cup 2017 ហើយក្រោយយកឈ្នះគូរប្រកួតរៀងៗខ្លួននៅល្ងាចនេះ។
ការប្រកួតកាលពីម៉ោង៣ និង៣០នាទីរវាង EDC និងប៉ូលិសបញ្ចប់ទៅដោយលទ្ធផល១ទល់១ ខណៈជើងទី១ក្រុមអគ្គិសនីកម្ពុជាឈ្នះ១ទល់០ សរុបទាំងពីរជើង (១-២)ដែលលទ្ធផលនេះធ្វើក្រុមទើបតែបង្កើតថ្មីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ចំណែកក្រុមខ្លាំងៗចំនួន៦ក្រុមដែលប្រកួតនៅវេលាម៉ោង៦និង០០នាទីយប់នេះគឺបឹងកេតងយកឈ្នះគិរីវង្សសុខសែនជ័យ២ទល់០ខណៈជើងទី១ក្រុមទាំងពីរទទួលបានលទ្ធផលស្មើ២-២។ បែបណាក្ដី! បឹងកេតឈ្នះក្រោយគ្រាប់បាល់(៤-២)ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ការប្រកួតដំណាលគ្នានៅកីឡដ្ឋាន RSN ណាហ្គាវើលដែលឈ្នះភ្នំពេញក្រោនកាលជាងទី២-១ បានបន្តយកឈ្នះនៅជើងទី២នេះបន្តទៀតដោយលទ្ធផល០ទល់១សរុបទាំងពីរជើង១-៣ហើយណាហ្គាវើលឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ការប្រកួតមួយគូរទៀតនៅកីឡដ្ឋានខេត្តស្វាយរៀង ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងបានយកឈ្នះដោយលទ្ធផល៣ទល់០ខណៈជើងទី១ក្រុមទាំងពីរស្មើ១-១។ គូរនេះក្រុមរបស់លោក សំ វណ្ណដេតឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕