ថ្លែងក្នុងពិធីជួបជ៉ំពិសារអាហារ សាមគ្គីអបអរ អត្តពលិកកម្ពុជា មុនចេញទៅចូលរួមព្រឹត្តការណ៍កីឡាស៉ីហ្គេម លេីកទី២៩ នៅប្រទេសម៉ាឡេស៉ី នាពាកកណ្តាល ខែសីហា នេះ លោក វ៉ាត់ ចំរេីន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រាប់ពីប្រាក់រង្វាន់សរុបរបស់ជ័យលាភីមេដាយមាស ទទួលបាន ២ម៉ឺន៤ពាន់ដុល្លារ មេដាយប្រាក់ ១ម៉ឺន៣ពាន់៥រយដុល្លារ និងមេដាយសំរឹទ្ធទទួលបាន ៧ពាន់ដុល្លារ កាលពីថ្ងៃទី០៤ ខែសីហា ម្សិលមិញ នៅសណ្ឋាគារ Solfitel ។
លោកបន្ថែមថា សម្រាប់ប្រាក់រង្វាន់សរុបនេះ ទទួលបានពីអនុក្រឹត្យរបស់រាជរដ្ឋានភិបាលកម្ពុជា និងដៃគូឧបត្តម របស់គណៈកម្មាធិការជាតិអូឡាំពិក ព្រមទាំងថវិកាផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ លេីវិស័យកីឡា ដោយបានចំណាយទាំងថវិការរបស់សម្តេច ដេីម្បីជាការលេីកទឹកចិត្តដល់ពួកគេដណ្តេីមជ័យលាភី កិក្តិយសសម្រាប់ខ្លួនឯង និងប្រទេសជាតិផងដែរ។
អគ្គលេខាធិការ Nocc បន្ថែមទៀតថា សម្រាប់ការដណ្តេីមជ័យលាភីជាក្រុម និងឯកត្កជន និងទទួលបានប្រាក់រង្វាន់លេីកទឹកចិត្តតាមកំណត់ពីក្រុមហ៊ុនឧបត្ថមផ្សេងៗ ទៀតផង់។ ទន្ទឹមនឹងនោះដែល ក្រុមបាល់ទាត់ជម្រេីសរេីសអាយុក្រោម ២២ឆ្នាំ កម្ពុជា បេីប្រកួតឈ្នះមួយប្រកួត និងទទួលបានថវិកា ២ពាន់ដុល្លារ ហេីយប្រសិនបេីឡេីងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងទទួលបានថវិកា ៥ពាន់ដុល្លារទៀតផង។
គូសបញ្ជាក់ថា អត្តពលិក និងប្រតិភូថ្នាក់ដឹកនាំដែលត្រូវទៅចូលរួមព្រឹត្តិការណ៍កីឡាស៉ីហ្គេម លេីកទី២៩ ប្រទេសម៉ាឡេស៉ី មានចំនួន ២៧៤នាក់ ដោយមាន ២៤ប្រភេទកីឡាចូលរួម ដែលនឹងព្រឹត្តិទៅចាប់ពីថ្ងៃ១៩ ដល់ថ្ងៃ៣១ ខែសីហា ខាងមុខនេះ៕